ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ពង្រឹង​សង្កាត់​ទួល​ល្វា ចុះ​សាកសួរ​សុខទុក្ខ និង​នាំ​អំណោយ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​០៩​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖  ប៉ៃលិន​៖ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ លោក ឌឹន គឹម ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ពង្រឹង​សង្កាត់​ទួល​ល្វា ព្រះ​តេជគុណ សាន់ លី ព្រះ​មេគន​ធម្មយុត្តិកនិកាយ ខេត្ត​ប៉ៃលិន​និង​ជា​ចៅអធិការ​វត្ត​សន្តិ​មា​រាម​(​ហៅ​វត្ត​អូរ​ច្រារ​)  លោក​ចៅសង្កាត់​ទួល​ល្វា និង​សមាជិក​ក្រុមការងារ​មួយចំនួន​ទៀត​បាន​នាំយក​អំណោយ​ចែក ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀង​ចំនួន​៩​គ្រួសារ​គឺ​នៅ​ភូមិ​អូរ​ច្រាល​កណ្តាល​១​គ្រួសារ ភូមិ​អូរច្រា​កើត​ចំនួន​៤​គ្រួសារ​និង​ភូមិ​អូរ​ច្រាលើ​៤​គ្រួសារ ។​

​ព្រះ​តេជគុណ សាន់ លី ព្រះគ្រូ​ចៅអធិការ​វត្ត​អូរច្រា​របាន​មាន​សង្ឃដិកា​ថាៈ ដោយ​ពិនិត្យឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៩​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ខ្វះ​លទ្ធភាព​ប្រកប​របរ​រក​ទទួល ទាន ព្រះអង្គ​បាន​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​ដើម្បី​ចែករំលែក​ជា​ស្បៀងអាហារ​ជូន​បងប្អូន​កំពុង​ខ្វះខាត​នៅពេលនេះ​។​ព្រះអង្គ​មាន​សង្ឃដិកា​បន្តថាៈ នេះ​គឺជា​វប្បធម៌​ចែករំលែក​រវាង​ពុទ្ធចក្រ​និង​អាណាចក្រ ព្រោះថា​បើ​ប្រជាពលរដ្ឋ​មាន​ហូបចុក​គ្រប់គ្រាន់​ក៏បាន​ជួយ​ទ្រទ្រង់​ព្រះ​ពុទ្ធសាសនាឲ្យ​រីកចំរើន​និង​គង់វង្ស​បាន​យូរអង្វែង តែបើ​ពុទ្ធបរិស័ទ​ខ្វះខាត​វិញ ព្រះសង្ឃ​ក៏​មាន​តួនាទី​ជួយ​ដល់​ពុទ្ធ​បរិស័ទ្ធ​វិញ​ផងដែរ​។​

​លោក ឌិន​គីម ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ទួល​ល្វា​បាន​មានប្រសាសន៍ថាៈ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន​សែន បាន​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដោយ​ជំរុញ​ដល់​មន្ត្រី​គណបក្ស​ថ្នាក់​ក្រោម​ចុះ​សាកសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​ជួយឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មាន​ជីវភាព​ខ្វះខាត​ជា​បន្តបន្ទាប់ មិន​បណ្តោយ​អោយ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់ ដោយ​អត់បាយ​មិន​បាន​ដឹង​នោះ​ទេ ។ ជាក់ស្តែង ពេលនេះ ដោយ​មាន​កិច្ចសហការ​ជាមួយ​ព្រះសង្ឃ​វត្ត​អូរច្រា​រនិង​វត្ត​អូរ​រអិល​និង ក្រុម​ការងារ​បាន​នាំយក​ស្បៀងអាហារ​ទៅ​ចែក​ជូន​បងប្អូន​តែ​ម្តង បើទោះបី​អំណោយ​នេះ​វា​មិន​អាច​ដោះស្រាយ​ក្នុង​ជីវភាព​បាន​យូរ​ក្តីតែ​អាច​ដោះស្រាយ​បាន​មួយរ​យះ​ធំ ដើម្បី​ផ្តល់​ឱកាស​បងប្អូន​បង្ក​បង្កើន​ផល​ដាំ​ដំណាំ​ផ្សេងៗ​លក់ដូរ​ចិញ្ចឹមជីវិត​បន្តទៀត ។​

​ស្បៀង​អាហារ​ដែល​ចែក​ជូន​បងប្អូន​ទាំង ០៩​គ្រួសារ ក្នុង ១​គ្រួសារ​ទទួលបាន​អង្ករ ៥០kg  មី​១​កេះ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួ ស្ករស ៥kg និង​ថវិកា ១០​ម៉ឺន​រៀល ៕

 

2015_08_16ck1 (4) 2015_08_16ck1 (1) 2015_08_16ck1 (2) 2015_08_16ck1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.