ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អាជ្ញាធរខេត្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ដើម្បី​ការពារ​បរិស្ថាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​ធ្វើ​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ​ដើម្បី​ការពារ​បរិស្ថាន និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ក​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ ប្រសិនបើ​នៅ​តែ​បន្ត​ទៀត​និង​ត្រូវ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ។​

​ប្រសាសន៍​នេះ​ត្រូវបាន​ឡើង​ក្នុង​ពិធី​អបអរសាទរ​បុណ្យ​រុក្ខ​ទិវា ៩ កក្កដា ២០១៥ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៥ នៅ​បរិវេណ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង ស្ថតិក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន  ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន  ។​

​លោក ជូរ ចន្ទ​តារា​ឫទ្ធិ នាយក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន បានឲ្យដឹង​ថា​នៅ​ខេត្ត​ប៉ៃលិន​ចាប់ពី​ឆ្នាំ​១៩៩៩ រហូត​មក​តែងតែ​ប្រារព្ធ​បុណ្យ​រុក្ខ​ទិវា ជា​រៀងរាល់ឆ្នាំ​បើ​គិត​មកដល់​ឆ្នាំ​២០១៥ នេះ​យើង​បាន​ដាំ​ដើមឈើ​បាន​ចំនួន​៤០,១៥០ ដើម និង​ដាំ​ដើមឈើ​ក្រោមរូបភាព​ចលនា​ប្រជាជន​បាន​ចំនួន​១២០,០០០ ដើម ។​

​លោក​បាន​បន្តថា នៅ​ខេត្ត​ប៉ៃលិន​មាន​ព្រៃស្រោង​ចំនួន​៣៧,៩៨៤ ហិកតា ព្រៃ​ពាក់កណ្តាល​ស្រោង​ចំនួន ៤,៤៩៩ ហិកតា ព្រៃរបោះ​ចំនួន​១០.០១៦ ហិត​តា ព្រៃ​ផ្សេងៗ​ចំនួន​៥៦៩ ហិកតា និង​ដី​មិន​មែន​ព្រៃ​ចំនួន​៥៤,៥៩៩ ហិកតា ។ ដី​ព្រៃ​សរុប​ចំនួន​៥៣,១១២ ហិកតា ស្នើ​នឹង​៥០ ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​ខេត្ត ដែល​មាន​ទំហំ​១០៧,៧១១ ហិកតា ។​បច្ចុប្បន្ន​នេះ​ព្រៃឈើ​នៅ​ខេត្ត​ប៉ៃលិន​ត្រូវ​ទទួលរង​នូវ​ការបាត់បង​អស់​មួយចំនួនធំ​។ ការបាត់បង​ព្រៃឈើ​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​បណ្តាល​ឲ្យមាន​ការប្រែនប្រួល អាកាសធាតុ​យ៉ាងខ្លាំង ។​

​លោក​បាន​បញ្ជាក់ថា ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​រៀបចំ​កូនឈើ​ប្រភេទ គគីរ បេង ក្ងោក លឿង​រាជ សរុប​ចំនួន​៣៥០០ ដើម​សម្រាប់​ដាំ និង​ចែក​ជូន​បណ្តាល​មន្ទីរ​អង្គភាព វត្ត​អារាម សាលារៀន និង​ប្រជាពលរដ្ឋ ក្នុង​កម្មវិធី​បុណ្យ​រុក្ខ​ទិវា ក្នុង​ឆ្នាំ​២០១៥ នេះ ។​

​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​ធ្វើ​ការអំពាវនាវ​ដល់គ្រ​ប់វត្ត​អារាម បណ្តា​មន្ទីរ​អង្គភាព និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ និង​ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​កាប់បំផ្លាញ់​ព្រៃឈើ​គ្រប់​ប្រភេទ ។ ប្រសិនបើ​នៅ​តែ​បន្តសកម្មភាព​កាប់បំផ្លាញ់​ព្រៃឈើ​ទៀត​នោះ គឺ​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ។​

​ឯកឧត្តម​បាន​បញ្ជាក់ថា គ្រប់​អង្គភាព​កងកម្លាំងប្រដាប់អាវុធ និង​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​បទបញ្ជា​លេខ​០១ និង​បទបញ្ជា​លេខ​០២ របស់​រាជដ្ឋាភិបាល​កម្ពុជា ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត ដើម្បី​ឈាន​ទៅ​ទប់ស្កាត់​អោយបាន​ដាច់ខាត​នូវ​បទល្មើស​ព្រៃឈើ ។ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​អោយបាន​យល់ច្បាស់ អំពី​ផលវិបាក​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ ។ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្រូវ រៀបចំ​ការងារ​បណ្តុះ​កូន​ឈើ​អោយ​បាន​ច្រើន​ថែមទៀត​សម្រាប់​ដាំ និង​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដាំ​នៅតាម​មូលដ្ឋាន ត្រូវ​យកចិត្ត​ទុក​គ្រប់គ្រង និង​ថែរក្សា​កូនឈើ ដែល​ដាំ​រួច​អោយ​លូតលាស់​បានល្អ និង​នៅ​គង់វង្ស​យូរអង្វែង​តទៅ ៕​

 

2015_08_15ck1 (1) 2015_08_15ck1 (2) 2015_08_15ck1 (3) 2015_08_15ck1 (4) 2015_08_15ck1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.