ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​ប្រកាស​មុខតំណែង​អភិបាល​ស្រុក​សង្កែ ក្រោម​អធិបតីភាព​ឯកឧត្តម ច័ន្ទ សុផល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា មាន​ប្រារព្ធ​ពិធី​ប្រកាស់​តំណែង​អភិបាល នៃ​គណ​អភិបាល​ស្រុក​សង្កែ ក្រោម​អធិបតីភាព​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង ។​ ​លោក គិម វណ្ណៈ វរមន្ត្រី​ថ្នាក់​លេខ ៤ ត្រូវបាន​តែងតាំង​ឲ្យ​កាន់​មុខតំណែង​ជា អភិបាល​នៃ​គណ​អភិបាល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជំនួស​លោក សួន សា​វ៉េ​ត អតីត​អភិបាល​ស្រុក​សង្កែ ដែល​បាន​ទទួលមរណៈភាព ។​

​ឯកឧត្តម ច័ន្ទ សុផល បានបញ្ជាក់​ថា ការតែងតាំង​មុខតំណែង​លោក  គិម វណ្ណៈ ជា​អភិបាល​ស្រុង​សង្កែ​នាពេលនេះ គឺជា​ការបំពេញ​នូវរ​ចនាស​ម្ព​ន្ធ័​ដឹកនាំ គ្រប់គ្រង និង​ការទទួលខុសត្រូវ​លើ​ការងារ​គ្រប់​វិស័យ នៅ​ថ្នាក់ក្រោម​ជាតិ ។  នា​ឱកាស​នោះ​ផងដែរ ឯកឧត្តម​ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​រដ្ឋបាល​ស្រុក មន្ត្រីរាជការ​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​លោក​មេឃុំ​ទាំងអស់ ដែល​បាន ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច ក្នុង​ការដឹកនាំ​គ្រប់គ្រង ចាត់ចែង  និង​អនុវត្ត​ការងារ លើ គ្រប់​វិស័យ​ដោយ​ទទួល​លទ្ធផល​យ៉ាង​ល្អប្រសើរ ។ ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​អភិបាល​លោក​អភិបាល​ស្រុក​ទើប​តែងតាំង​ថ្មី ត្រូវខិតខំ​បញ្ជេញ​ឲ្យអស់​ពី​សមត្ថភាព ទេពកោសល្យ  និង​គំនិត​ច្នៃប្រឌិត​ខ្ពស់​រស់ រវើក ត្រូវមាន​គណនេយ្យភាព​ចំពោះ​ក្រុមប្រឹក្សា​របស់​ខ្លួន ក្នុង​ស្មារតី​យកចិត្តទុកដាក់​ដឹកនាំ និង​ទទួលខុសត្រូវ​ខ្ពស់ ។​

​ក្នុង​អាណត្តិ​ទី​៥​នេះ រាជរដ្ឋាភិបាល បាន​ប្រកាន់យក​គោលការណ៍​នៃ​ការចាត់ចែង​ការងារ តាម​បែប​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ជា​គោល​ការ​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ដ៏​មាន​ប្រសិទ្ធភាព​សំរាប់​ប្រើប្រាស់​ជា​គោលដៅ​យូរអង្វែង​ក្នុង​ការអភិវឌ្ឍន៍ ប្រពន្ធ​រដ្ឋបាល​សាធារណៈ ប្រកបដោយ​តម្លាភាព ។

​ឯកឧត្តម​បាន​ផ្តល់​អនុសាសន៍​ល្អៗ​ជាច្រើន ក្នុង​គោលដៅ​ជម្រុញ​ការដឹកនាំ​គ្រប់គ្រង​ចាត់ចែង​ការងារ ពហុ​វិស័យ​ក្នុង​រដ្ឋបាល​ស្រុក​សង្កែ​ឲ្យ​កាន់តែ​មាន​ភាពល្អ ប្រសើរ​ជា​បន្ត​ទៀត ៕

2015_08_13r1 (3) 2015_08_13r1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.