ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ល្បែងស៊ីសង​គ្រប់​ប្រភេទ​កំពុង​រីកដុះដាល​យ៉ាង​អនាធិបតេយ្យ ក្នុង​ក្រុង​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សៀមរាប ៖ បច្ចុប្បន្ន ក្រុង​សៀមរាប ក៏ដូចជា​តាម​បណ្តា​ស្រុក​មួយចំនួន​ទូទាំង​ខេត្តសៀមរាប ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូចជា កន្ទុយលេខ បៀ​រ អាប៉ោង សង្វៀន​ជល់​មាន់​ជាដើម កំពុង​ដំណើរការ​យ៉ាង​រលូន ដោយសារតែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អើពើ​មិន​ធ្វើ​ការបង្ក្រាប ឬ​ទប់ស្កាត់​បន​ល្បែងស៊ីសង​ទាំង​នេះ​ឡើយ ។​

​ជាក់ស្តែង ទីតាំង​ចាក់​ឆ្នោត​កន្ទុយលេខ​មួយកន្លែង​នៅ​ចំ​ខាងក្រោយ​ផ្សារលើ​ធំថ្មី ក្រុង​សៀមរាប ដែល​គេ​ស​ញ​កាល់​ថា ម្ចាស់ឆ្នោត​មានឈ្មោះ​ថា លោកតា​រុន ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ដំណើរការ​ជា​យូរណាស់​មកហើយ គ្មាន​អាជ្ញាធរ ឬ​កម្លាំង​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​នោះ​ទេ ។​

​ប្រភព​ដដែល​បាន​បន្តថា ក្នុង​មួយ​ថ្ងៃៗ គេ​សង្កេតឃើញ​អ្នកញៀន​នឹង​ល្បែង​ចាក់​ឆ្នោត​តែងតែ​ចេញ​ចូល​ចាក់​កន្ទុយលេខ​ទី​នោះ​មិន​ដាច់ ។

​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ក្រុង​សៀមរាប​បាន​បង្ហើប​ឲ្យដឹងថា សព្វថ្ងៃ គាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​បន​ល្បែងស៊ីសង​ចេះតែ​កើន​ឡើង ក្នុង​ក្រុង​សៀមរាប យ៉ាង​អនាធិបតេយ្យ និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លាច នូវ​អំពើ​ចោរលួច ឆក់ ប្លន់ ដែល​រីក​រាលដាល​ដោយសារ​ល្បែងស៊ីសង​ទាំងនេះ ។​

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ក៏​បាន​ធ្វើការ​សំណូមពរ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឃឹម ប៊ុន​សុង និង​ស្នងការដ្ឋាន​នគរបាល លោក ស៊ត ណា​ឌី មេត្តា​ចាត់​វិធានការ​បង្ក្រាប និង​ទប់ស្កាត់​រាល់​ល្បែងស៊ីសង​ទាំងនេះ​ក៏​ដូច​ជា​បទល្មើស​ផ្សេងទៀត ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ដើម្បីឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខសាន្ត ណិង​មាន​ស្ថេរភាព​ក្នុងសង្គម ឲ្យស្រប​ទៅ​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែលថា ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​ប្រាំបួន​ចំណុច​នោះ ៕

 

khoembunsong_sortnady

game_chhnot_seamreab2s

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.