ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ពិធី​ដាក់ឱ្យ​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​សង្កាត់​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​សម្រាប់​ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ទាំង ៥ ក្នុង​ឆ្នាំ​២០១៨ ដែល​ដាក់​ឱ្យ​ដេញថ្លៃ កាលពី​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ​២០១៨ ទទួល​បាន​ដោយ​ជោគជ័យ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាងឱ្យ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ និង​មន្ត្រី​ថ្នាក់​ខណ្ឌ និង​សង្កាត់ ព្រម​ទាំង​ក្រុមហ៊ុន​ចំនួន ១៣ ចូលរួម​ដេញថ្លៃ​ក្នុងឱកាស​នោះ​ផងដែរ ។​

​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់​ទាំង ៥ ក្នុង​ឆ្នាំ​២០១៨ ដែល​ដាក់​ឱ្យ​ដេញ​ថ្ងៃនោះ​រួមមាន ៖ ទី​១-​សង្កាត់​ព្រែក​ព្នៅ ស្ថាបនា​ផ្លូវ ១​ខ្សែ គ្មាន​ឆ្ពឹង​ដែក ប្រវែង ៣៤១​ម៉ែត្រ ទទឹង ៤,៥​ម៉ែត្រ ។ ទី​២-​សង្កាត់​សំរោង ជួសជុល​ផ្លូវ​គ្រួសធម្មជាតិ ប្រវែង ៣៤៩​ម៉ែត្រ ទទឹង ៥​ម៉ែត្រ ។ ទី​៣-​សង្កាត់​ពញា​ពន់ ស្ថាបនា​ផ្លូវ​ចាក់​បេតុង​គ្មាន​សរសៃដែក​ខ្សែ ប្រវែង ២១០​ម៉ែត្រ ទទឹង ៦​ម៉ែត្រ ។ ទី​៤-​សង្កាត់​គោក​រកា ជួសជុល​ផ្លូវ​គ្រួសធម្មជាតិ ប្រវែង ៧៧៩​ម៉ែត្រ ទទឹង ៥​ម៉ែត្រ និង​ស្ថាបនា​ផ្លូវ​បេតុង គ្មាន​សរសៃដែក​ខ្សែ ប្រវែង ២៩០​ម៉ែត្រ ទទឹង ៤​ម៉ែត្រ និង​ទី​៥-​សង្កាត់​ព​ន្សាំ​ង ស្ថាបនា​ផ្លូវ​បេតុង គ្មាន​សរសៃដែក​ខ្សែ ប្រវែង ៤៩៣​ម៉ែត្រ ទទឹង ៤.៥​ម៉ែត្រ ។​

​ចំណែក​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា វា​មិន​មាន​ជា​រឿង​ថ្មី​នោះ​ទេ ការដេញថ្លៃ​នេះ ជា​ការចូលរួមចំណែក​ផ្នែក​ឯកជន តាមរបៀប​ប្រកួតប្រជែង​ក្នុង​ការដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​សង្កាត់ ដើម្បី​កសាង​សមិទ្ធផល​ក្នុង​មូលដ្ឋាន​សង្កាត់ និង​ចូលរួម​អភិវឌ្ឍន៍​តាម​តម្រូវការ​របស់​មូលដ្ឋាន ។​

​លោក​បន្តថា បណ្តា​ក្រុមហ៊ុន​អ្នកទទួលការ​ដែល​ដេញថ្លៃ​គម្រោង​បានឈ្នះ​ក្នុងនេះ សូម​រួសរាន់​ចុះកិច្ចសន្យា​អនុវត្ត គម្រោង​ជាមួយ​សង្កាត់ និង​បន្ទាប់​ពី​បាន​ចុះកិច្ចសន្យា​រួច ត្រូវអនុវត្ត​តាម​ផែនការ​សកម្មភាព​ការងារ ឱ្យបាន​ច្បាស់លាស់ ពិសេស​គម្រោង​ត្រូវ​ធានា​គុណភាព បទដ្ឋាន​បច្ចេកទេស សោភ័ណភាព អនុវត្ត​គម្រោង​ទាន់​ពេល​កំណត់ ព្រមទាំង​រក្សា បាន​សុវត្ថិភាព​ល្អ​ក្នុង​ការដ្ឋាន ។​

​លោក សុខ សម្បត្តិ បាន​លើកឡើង​ថា គោលបំណង​នៃ​ការដេញថ្លៃ​នាពេលនេះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​ក្រុង បឹ​ក្សាស​ង្កា​ត់ គណៈកម្មការ​លទ្ធកម្ម​សង្កាត់​ជន​បង្គោល​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ ជាពិសេស​តំណាង​ប្រជាពលរដ្ឋ ដែលជា​អ្នក​ទទួល​ផល​ពី​គម្រោង​ឱ្យ​ទទួលបាន​ជោគជ័យ និង​មាន​តម្លាភាព ដើម្បី​ឱ្យ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។​

​លោក សុខ សម្បត្តិ បន្តថា តាងនាម​ឱ្យ​ក្រុមប្រឹក្សា​ខណ្ឌ គណៈ​អភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់​លំដាប់ថ្នាក់ ក្រុមប្រឹក្សា​សង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​ថវិកា​ដល់​សង្កាត់​ទាំង ៥ របស់​ខណ្ឌ​ព្រែក​ព្នៅ សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ក្នុង​ឆ្នាំ​២០១៨ នាពេលនេះ ៕​
ដោយ រុន សារ៉េត​

 

r180822a6 r180822a11 r180822a9 r180822a8 r180822a7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.