ខេត្តបន្ទាយមានជ័យ ៖ ក្នុងខែសីហានេះ គេសង្កេតឃើញកម្លាំងជំនាញបង្ក្រាបគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្ដិ៍ ចុះបង្ក្រាបក្រុមចែកចាយនិងជួញដូរគ្រឿងញៀន បានជាបន្តបន្ទាប់ធ្វើអោយប្រជាពលរដ្ឋមានជំនឿទុកចិត្តលើកម្លាំងសមត្ថកិច្ទនគរបាលនៃអធិការដ្ឋន ក្រុងប៉ោយប៉ែតដែលការបង្ក្រាបនេះក្រុមសមត្ថកិច្ទបានក្របួចក្រុងក្មេងៗស្ទាវ ជាច្រើនក្រុមដែលជាយុទ្ទសាស្ត្រកាត់ជាដុំៗចេញពីក្រុមក្មេងស្ទាវៗ ដែលក្រុមនេះហើយត្រូវបានលោកអធិការវ័យក្មេង ធិន ស៊ិនដេត បានបង្ហាញដល់ក្រុមសារព័ត៌មានរយះកាលកន្លងមកថាលោកនឹងកាត់ផ្ដាច់ចរន្តរ ក្រុមក្មេងស្ទាវដែលជាក្រុមបង្កចលាចលដល់សង្គម ។
ជាក់ស្តែង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បន្តដឹកនាំកម្លាំងចុះបង្ក្រាប ករណីគ្រឿងញៀនបានជាបន្តបន្ទាប់មានទាំងអ្នកជួញដូរនិងអ្នកប្រើប្រាស បានចំនួន០៦នាក់។សូមជំរាបដែរថា៖ក្នុងកិច្ចប្រតិបត្តិការនោះកម្លាំងបង្ក្រាបបានករណីគ្រឿងញៀននេះ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃអាទិត្យ ខែស្រាពណ៍ ឆ្នាំសំរិទ្ធិស័ក ព.ស ២៥៦២ នៅវេលាម៉ោង១យប់ កម្លាំងប៉ុស្តិ៍បានល្បាតនិងធ្វើការត្រួតពិនិត្យនៅលើផ្លូវបេតុងចំនុច ខាងជើងបូរីហ្គោដឡាក់ ដែលស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ហើយបានជួបមុខសញ្ញាសង្ស័យចំនួន០៣នាក់កំពុងជិះម៉ូតូក្នុងការត្រួតពិនិត្យបានរកឃើញថ្នាំ ញៀនប្រភេទម្ស៉ៅពណ៍សថ្លាក្រាមចំនួន០៤ថង់តូចកិប ។
បើតាមលោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ជនសង្ស័យទាំងនោះ រួមមាន ៖
ទី១.ឈ្មោះ ប្រុស លី អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានថ្នាំញៀន០៤ថង់តូចនិងម៉ូតូ១គ្រឿង ទូរស័ព្ទដៃ១គ្រឿង ដែកកេះ១ ទុយោដួសថ្នាំ១កំណាត់។
ទី២.ឈ្មោះអុក ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ មុខរបរគ្មានជាបក្ខពួក ។
និងទី៣. ឈ្មោះ សង ចាន់ថា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិក្បាល ស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរគ្មាន ជាបក្ខពួក។ហើយនៅថ្ងៃដដែលនេះ ដឹកនាំកម្លាំងដោយផ្ទាល់ពីលោកអធិការក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៣និង៤៥នាទី ដោយមានការចង្អុលបង្ហាញពីឈ្មោៈ ប្រុស លី ភេទប្រុស អាយុ១៧ឆ្នាំ ដែលកម្លាំងប៉ុស្តិ៍ ប៉ោយប៉ែតឃាត់ខ្លួនកាលពីវេលាម៉ោង ០១នឹ0០នាទីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ បានឆ្លើយសារភាពថា ថ្នាំញៀននេះ ខ្លួនបានទិញពីឈ្មោៈ គឹម ស៊ីថា (ហៅឌឹក)នៅក្នុងបន្ទប់ជួលលេខ B09 ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជាលទ្ធផលកម្លាំងរបស់លោកបានបន្តឃាត់ខ្លួនមុខសញ្ញា ឈ្មោៈ គឹម ស៊ីថា ហៅឌឹក និងបក្សពួកពីរនាក់ទៀត រួមនិងវត្ថុតាងរួមមាន៖ម្ស៉ៅក្រាមសថ្លាចំនួន៣ កូនថង់ ថ្នាំគ្រាប់ពណ៌ផ្កាឈួក wyចំនួន០៣គ្រាប់កន្លះ ទូរស័ព្ធចំនួន៦គ្រឿង ដែកកេះចំនួន៤ ដបកែឆ្នៃចំនួន២ បំពង់កែវចំនួន១កំណាត់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២ ប្រដាប់ជួកថ្នាំញៀនចំនួន១និងថង់កិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបន្តថា៖ក្នុងមូលដ្ឋាន គ្មានគ្រឿងញៀនគ្មានការប្រើប្រាស់ គ្មានការជួញដូរ លុះណាតែចូលរួមទាំងអស់គ្នា ។
លោកបានបន្តទៀតថា ៖ ជនសង្ស័យទាំង០៦នាក់ខាងលើនេះ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រួចបញ្ជូនបន្តទៅកាន់ការិយាល័យ ជំនាញខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕




