ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

លី សុខ​ងីម ថៅកែ​សណ្ឋាគារនឹង​ភោជនីយដ្ឋាន​កំពុង​បំពុលបរិស្ថាន​ទឹក​បឹង​កំសាន្ត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ បឹង​ធម្មជាតិ​មួយ​មាន​ថា​ឈ្មោះ​បឹង​កំសាន្ត ប​ច្ច​ប្បន្ន​ទទួលរង​នូវ​ការចាក់ដី​លុប និង​សាងសង់​ផ្ទះសំណាក់ ភោជនី​ដ្ឋា​ន លយ​ចូលក្នុង​បឹង​ជា​ច្រើន​ម៉ែត្រ​នៅ​ផ្នែក​មាត់បឹង​ខាងត្បូង ដោយ​ថ្មីៗ​នេះ​ត្រូវ​មាន​ការអភិវឌ្ឍន៍ ធ្វើ​ផ្លូវ​ផ្នែក​ខាងជើង​នៃ​បឹង​ដើម្បី​ងាយស្រួល​ដំណើរ​កំសាន្តរ​បស់​ប្រជាពលរដ្ឋ​។

​ចំណែក​ឯ​ផ្នែក​ខាងត្បូង​ដែល​គេ​សាងសង់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មានឈ្មោះ​ថា SN​បឹង​កំសាន្ត​។ ហើយ​បឹង​នេះ​ដែរ​ក៏​ជា​កន្លែង​ដែល​បងប្អូន​ជនជាតិដើម​ភាគតិច​ធ្លាប់​ប្រើប្រាស់​ទឹក​ជាប្រចាំ​តាំងពី​យូរលង់​ណាស់​មកហើយ ដូចជា​ហូប មុជ បោក​កួក​ខោអាវ រក​ត្រី​សាច់​ធ្វើ​ជា​ម្ហូប និង​នាំគ្នា​មក​អង្គុយលេង​ពេល​ល្ងាច​នៅ​តាម​មាត់​បឹង​នេះ​ទុក​ជា​ការកំសាន្ត​បន្ទាប់ពី​ចប់​ការងារ ។ តែ​បច្ចុប្បន្ន​ពួកគាត់​បានរិៈគ​ន់ថា កុំ​ថា​ឡើយ​តែ​ហូប​និង​មុជ សូម្បី​តែ​បោក​ខោអាវ​សឹងតែ​មិន​ហ៊ាន​ផង ពី​ព្រោះ​ខ្លាច​កើត​រមាស់ និង​ប៉ះពាល់​ដល់​សុខភាព​ហើយ​លើសពីនេះទៅទៀត បើសិនជា​អាជ្ញាធរ​ធ្វើ​មិន ដឹង​មិន​ឮ ដូច​សព្វថ្ងៃនេះ​ពួកគាត់​បារម្ភ​ខ្លាច​ថ្ងៃមុខ​ត្រូវ​បាត់បង់​ទាំង​ស្រុង​ពី​សំណាក់​អ្នកមាន​លុយ មានអំណាច មកពី​ភ្នំពេញ​ដែល​គេ​ស្គាល់​ថា​ថៅកែ​ឈ្មោះ​លី​សុខ​ងីម ដែល​ជា​ម្ចាស់​សណ្ឋាគារ​នោះ​។​

​ទាក់ទិន​នឹង​ករណី​សាងសង់ សណ្ឋាគារ និង​ភោជនីយដ្ឋាន​SN​បឹង​កំសាន្ត ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​រួមមាន ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយ៍កម្ម និង​សំណង់ ប្រធាន​ភូមិបាល​ក្រុង​បាន​លុង និង​រដ្ឋបាល​ជលផល អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥​នេះ ព្រោះថា ទូរស័ព្ទតេ​ចូល​គ្រប់​មន្ទីរ​ពាក់ព័ន្ធ​ខាង​លើ​ហើយ​មិន​មាន​អ្នក​លើក ។

​ដោយឡែក ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា បឹង​នេះ​ឈ្មោះ​បឹង​កំសាន្ត​ដែល​ជា​កេរ្តិ៍​ដូនតា​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ជា​យូរលង់​ណាស់​មកហើយ​ដែល​ពួកគាត់​តែងតែ​ប្រើប្រាស់​ទឹក​នេះ​ខួប​ប្រាំង ខួប​វស្សា មិនតែប៉ុណ្ណោះ កន្លង​មក​ឯកឧត្តម​បាន​បន្តថា​កន្លងមក​ធ្លាប់​យក​កូន​ត្រី​គ្រប់​ប្រភេទ​រាប់ពាន់​ក្បាល ដោយ​ដាក់​តាម​យន្តហោះ​មក​ព្រលែង​ក្នុង​បឹង​នេះ​ដើម្បី​គ្រាន់​សំរាប់​អោយ​បងប្អូន​ជនជាតិដើម​ភាគតិច​ដែល​រស់នៅ​ជុំវិញ​ទីនោះ​ស្ទួច បង់​សំណាញ់ ឫ​ដាក់ម៉ង​ធ្វើ​ជា​ម្ភួបអាហារ​ជាដើម ។  តែ​ពេល​នេះ​អ្នកមាន​លុយ​គេ​ធ្វើ​សណ្ឋាគារ ភោជនីយដ្ឋាន​នៅ​លើទឹក​បឹង​នេះ​ស្ទើរ​ពេញ​អស់​ទៅហើយ ។
​តើ​ច្បាប់​នៅ​ភូមិបាល​នៅ​ប្រទេស​កម្ពុជា​មានច្បាប់​អោយ​សាងសង់​សណ្ឋាគារ​គ្រិៈ​ដ្ឋា​ន​នៅលើ​បឹង​ធម្មជាតិ ឫ លប់​បឹង​នេះ​ដែល​ជា​កេរ្តិ៍​ដូនតា​ដែល​ឫ​ទេ​?​។​

​ជុំវិញ​ការរិះគន់​មជ្ឈដ្ឋាន​ខាងក្រៅ ដែល​បាន​ឃើញ​ហេតុ​ការ​នោះ​ថៅកែ​សណ្ឋាគារ និង​ភោជនីយដ្ឋាន SN គឺ​អ្នកស្រី​លី សុខ​ងីម មិន​សុំ​ការបំភ្លឺ ឫ​ពន្យល់​ណាមួយ​បាន​ទេ​ក្នុង​ការធ្វើអោយ​ខូច​ប្រភពទឹក​បឹង​កំសាន្ត​ដែល​ហូរ​តាម​អូរ​ចូល​ទៅ​ស្ថានីយ៍​ផ្គត់ផ្គង់​ទឹក​របស់​ឧកញ៉ា​តាយសេង​ដែល​ផ្គត់ផ្គល់​ទឹក​ដល់​ប្រជាពលរដ្ឋ​នៅក្រុង​បាន​លុង​៕

 

2015_08_12ch1 (1) 2015_08_12ch1 (2) 2015_08_12ch1 (3) 2015_08_12ch1 (4) 2015_08_12ch1 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.