ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រមុខរដ្ឋស្ដីទី៖ ការប្រែប្រួលនៃភូមិសាស្ត្របាល់ទាត់ ពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិច និងលើកពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន ==> សម្តេចធិបតី បើកជំហរសិទ្ធិគ្រប់អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ==> សម្តេចធិបតី និងភរិយា អញ្ជើញអបអរខួប ៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ និងប្រគល់  សញ្ញាបត្រជូនដល់សិស្ស-និស្សិតជាង៥០០នាក់ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាតូច ប្រជាជនតិច តែជលផល ឬកសិផលមានផលច្រើនដែលជំរុញឱ្យរាជរដ្ឋាភិបាល ប្រឹងប្រែងរកទីផ្សារនាំចេញ បន្ទាប់ពីសល់ពីការហូប (Video inside) ==> ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខែថ្មី សូមប្តូរផ្នត់គំនិត រៀនគិតអ្វីៗដែលជាវិជ្ជាមាន! ==> សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo

អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត, នគរបាលចរាចរណ៍ខេត្តកំពង់ចាម បង្កើនវិធានផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ និងតាមគ្រឹះស្ថានអប់រំ

អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត, នគរបាលចរាចរណ៍ខេត្តកំពង់ចាម បង្កើនវិធានផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ និងតាមគ្រឹះស្ថានអប់រំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានដាក់ចេញបទបញ្ជាយ៉ាងមុឹងម៉ាត់ដល់កម្លាំងជំនាញផែនការងារសណ្ដាប់ធ្នាប់ សហការជាមួយកម្លាំងជំនាញស្រុក-ក្រុងទាំង១០ បន្ដចុះអនុវត្តវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវ និងនៅតាមគ្រឹះស្ថានអប់រំ។

លោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា វិធានការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានធ្វើឡើងរួមមាន៖

*ទី១៖ ផ្សព្វផ្សាយច្បាប់ និងអប់រំណែនាំអ្នកប្រើប្រាស់ផ្លូវនៅតាមគោលដៅប្រឈមគ្រោះថ្នាក់ចរាចរណ៍កន្លងមក និងតាមគោលដៅតាមទីចំណត និងទីផ្សារនានា ក្នុងស្រុក/ក្រុងទាំង១០
*ទី២៖ ផ្សព្វផ្សាយ ណែនាំអប់រំដល់អ្នកប្រើប្រាស់ផ្លូវ នៅគោលដៅបន្ថែមថ្មីចំនួន៤ស្រុក រួមមាន៖ ស្រុកព្រៃឈរ, ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ត្រូវអនុវត្តការផាកពិន័យនៅសប្តាហ៍ក្រោយនេះ។ ដោយឡែកស្រុកចំការលើ ត្រៀមចុះអនុវត្តការត្រួតពិនិត្យល្បឿនយានយន្ត
*ទី៣៖ ផ្សព្វផ្សាយច្បាប់ចរាចរណ៍, ផលប៉ះពាល់នៃគ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិច នៅតាមគ្រឹះស្ថានអប់រំ
*ទី៤៖ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនសិស្សានុសិស្សពេលចេញពីសាលារៀន។

សូមបញ្ជាក់ថា ការចុះអនុវត្តវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការចុះអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បានអនុវត្តជាប់ជាប្រចាំ ដើម្បីជំរុញដល់ការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយធានាបាននូវការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ជាអតិបរមា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.