ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង៣ខ្សែ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង៣ខ្សែ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងចំនួន៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ខ្សែផ្លូវទាំង៣ខ្សែនោះរួមមាន៖

– ខ្សែផ្លូវទី១៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងមានប្រវែងសរុប ១៣,៥២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលត្រាច ឃុំទ្រាន ទៅដល់ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយមានរយៈពេលសាងសង់ចំនួន ១៨ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ (RCIP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។

– ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,៨៩គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ទៅដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម ដែលបានស្ថាបនាចប់ជាស្ថាពរនៅដើមឆ្នាំ២០២៤។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរភាពបរិស្ថាន (CFACV) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

– ខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង ដែលមាន ៣កំណាត់ ប្រវែងសរុប ៦,១០០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ឆ្លងកាត់ឃុំទ្រា ទៅឃុំក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២៤ មានរយៈពេលសាងសង់ចំនួន ១២ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថាបនាដោយកងវិស្វកម្ម ក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។

ក្នុងការពិនិត្យការដ្ឋានផ្លូវខាងលើ លោករដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងអ្នកទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ លោករដ្ឋមន្ដ្រី ក៏បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ។

លោកបានលើកឡើងថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើនពីសមិទ្ធផលទាំងនេះ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.