ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

បទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អហ.ពហ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ០៨នាក់ រថយន្តចំនួន ០២គ្រឿង វិទ្យុទាក់ទងចំនួន ០៣គ្រឿង អាវុធAK៤៧ចំនួន ០២ដើម

បទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អហ.ពហ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ០៨នាក់ រថយន្តចំនួន ០២គ្រឿង វិទ្យុទាក់ទងចំនួន ០៣គ្រឿង អាវុធAK៤៧ចំនួន ០២ដើម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

យោងរបាយការណ៍ ស្រុកជាំក្សាន្ដ ÷នៅវេលាម៉ោង ១៥ៈ០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ចំណុចភូមិធម្មជាតិតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដោយបានទទួលបទបញ្ជាពីលោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ អហ.ពហ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ០៨នាក់ រថយន្តចំនួន ០២គ្រឿង វិទ្យុទាក់ទងចំនួន ០៣គ្រឿង អាវុធAK៤៧ចំនួន ០២ដើម ដឹកនាំដោយលោកវរះសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការ អហ ស្រុកជាំក្សាន្ដ បានចុះបង្រ្កាបករណីគ្រឿងញៀនបានចំនួន ០១លើក នឹង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ ហ៊ុន ព្រីង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ វត្ថុតាងចាប់យកមាន៖
– ថ្នាំញៀនម៉ាទឹកកកចំនួន ០១កញ្ចប់
– ទូរស័ព្ទដៃចំនួន ០១គ្រឿង
– សំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
លុះដល់វេលាម៉ោង ១៥ៈ៣០នាទី កំលាំងយើងក៏បានបន្តទៅភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ដធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត
ឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ
លុះដល់វេលាម៉ោង ១៦ៈ០០នាទីថ្ងៃខែឆ្នាំដដែល កំលាំងយើងក៏បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់បន្ថែមទៀត
១. ឈ្មោះ ហ៊ុន រ៉ាដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្តួត ស្រុកជាំក្សាន្ដ
២. ឈ្មោះ ពៅ ពិទិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិចារ ឃុំកន្តួត ស្រុកជាំក្សាន្ដ
៣. ឈ្មោះ មាន វាសនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិចារ ឃុំកន្តួត ស្រុកជាំក្សាន្ដ
៤. ឈ្មោះ រៀន សារ៉ុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិចារ ឃុំកន្តួត ស្រុកជាំក្សាន្ដ
ចាប់យកវត្ថុតាងមួយចំនួនដូចជា៖
– ថ្នាំញៀនម៉ាទឹកកកចំនួន ០១កញ្ចប់
– ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
– កាំភ្លើងឆ្នៃចំនួន ០១ដើម
– ទូរស័ព្ទដៃចំនួន ០៤គ្រឿង
– សំភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត
+ ដល់វេលាម៉ោង ០៦ៈ០០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ យោងតាមចម្លើយសារភាពរបស់ឈ្មោះ ហ៊ុន រ៉ាដា កំលាំងយើងក៏បានបន្តចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ទៀត នៅចំណុចផ្ទះជួល ស្តិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ
ជនសង្ស័យឈ្មោះ ភី សុវេត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ
វត្ថុតាងចាប់យក៖ សំភារៈសំរាប់វេចខ្ចប់ និង ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន៖ ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ កំលាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ បានកសាងសំណុំរឿងបញ្ជូនមកកងរាជអាវុធហត្ថខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី។ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.