ពិធីប្រកាសតែងតាំងសាស្ត្រាចារ្យឆ្នើមគំរូ និងប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស
ភ្នំពេញ៖ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍និងសាកលវិទ្យាល័យពោធិសាស្ត្រាផ្ល៍រីដាសហរដ្ឋអាមេរិកដែលជាដៃគូសហការដែលមានលោកសាស្ត្រាចារ្យបណ្ឌិត Sak Prasandee ជាអធិការបតីសាកលវិទ្យាល័យ រួមទាំងក្រុមប្រឹក្សាបណ្ឌិតវិវិទ្យាសាស្ត្រសាកលវិទ្យាល័យ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រគេនថ្វាយ”ព្រះព្រឹទ្ធអគ្គមហាសាស្ត្រាចារ្យគំរូដ៏ឆ្នើម”ចំពោះសម្តេចព្រះឧត្តមបញ្ញាកិត្តិអគ្គបណ្ឌិត ដូង ផង់ ចំពេលពិធីខួប៨៧ព្រះវស្សាជាព្រះបុព្វជិត ដើម្បីជាកិត្តយសដ៏ខ្ពង់ខ្ពស់ និង បង្ហាញនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំព្រះពុទ្ធសាសនាដែលមានសមត្ថភាព មានទស្សនៈទូលំទូលាយ គតិបណ្ឌិត គុណធម៌ខ្ពង់ខ្ពស់ និង ដើម្បីជាគំរូដ៏ប្រពៃដល់ព្រះសង្ឃ និង ប្រជាជនកម្ពុជាទាំងអស់ឱ្យមានស្មារតី និង ឆន្ទៈស្នេហាជាតិមាតុភូមិកម្ពុជា។
ការផ្តើមចេញពីសកម្មភាពខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនេះមានឥស្សរ:ព្រះសង្ឃឆ្នើមគំរូជាច្រើនអង្គ ជាពិសេលោកជំទាវឧកញ៉ានាថធម្មិនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ុន ស៊ីណាត បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍបណ្តាវិស័យព្រះពុទ្ធសសាសនា សង្គម វប្បធ៌ម ឱ្យមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ទន្ទឹមនឹងសកម្មភាពទាំងនេះដែរ លោកជំទាវឧកញ៉ានាថធម្មិនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏បានខិតខំតាមគ្រប់លទ្ធភាពក្នុងការបង្រួបបង្រួមឱ្យមានសាមគ្គីភាព ចំពោះប្រជាពលរដ្ឋ ដោយមិនរើសអើងវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា និង និន្នាការនយោបាយតាមបណ្តាញសង្គមឲ្យមានយុត្តិធ៌មសង្គម។ អាស្រ័យលើសមិទ្ធផលជាក់ស្តែង ដែលលោកជំទាវឧកញ៉ានាថធម្មិនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ បានអនុវត្តកន្លងមកទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គឺជាគុណសម្បត្តិដ៏ប្រសើរថ្លៃថ្លា របស់លោកជំទាវឧកញ៉ានាថធម្មិនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ក្នុងការបម្រើប្រជាពលរដ្ឋ ក្រោមមគ្គុទេសក៍ភាពដ៏ឈ្លាសវៃ និងគំនិតច្នៃប្រឌិតខ្ពស់របស់សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។
ក្រុមប្រឹក្សាភិបាល និង ក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ ព្រមទាំងគណៈគ្រប់គ្រងសាកលវិទ្យាល័យបានមូលមតិ គ្នាជាឯកឆ័ន្ទសូមប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយនិងមនុស្សសាស្ត្រ ជូនចំពោះ សេលោកជំទាវឧកញ៉ានាថធម្មិនីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ុន ស៊ីណាត ដើម្បីជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដើម្បីបង្ហាញនូវសេចក្ដីកោតសរសើរ ចំពោះអ្នកមានសមត្ថភាព មានស្នាដៃ មានទស្សនៈគតិបណ្ឌិត គុណធម៌ខ្ពស់ និងដើម្បីជាគំរូដ៏ប្រពៃរ៍ ដល់មហាជនទូទៅ ដុះនូវស្មារតី និងឆន្ទៈក្នុងកិច្ចកសាងជាតិមាតុភូមិកម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ។
ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញលេញទូទាំងប្រទេសដែលនាំមកជូនប្រជាជន និង ប្រទេសជាតិយើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាពិសេសថ្លៃថ្លារក្រោមការដឹកនាំប្រកបដោយសមត្ថភាព បញ្ញាឈ្លាសវៃ គតិបណ្ឌិត និង ទសពិធរាជធ៌ម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះដែលមានការចូលរួមពីសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោកយាយលោកតា លោក លោកស្រីដែលជាភ្ញៀវកិត្តិយសសរុបជាង ២ពាន់នាក់មកពីគ្រប់ទីកន្លែង។




