ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

មេ​ឈ្មួញ​ឈើ ឈ្មោះ ចាន់ណា និង ឈ្មោះ វ៉ា រកស៊ី​ឈើ​ពេញ​ខេត្ត​សៀមរាប​យ៉ាង​អនាធិបតេយ្យ សង្ស័យ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​មាន​ភាគហ៊ុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែដ៍​ធំ​ពី​រូប​គឺ​ឈ្មោះ វ៉ា​និង ឈ្មោះ ចាន់ណា មាន​រថយន្ត​ដឹកឈើ​ចំនួន ៨ គ្រឿង​ប្រភទ​កែឆ្នៃ​ដែល​ក្នុង  ១​គ្រឿងៗ​អាច​ផ្ទុក​ឈើ​បាន​ពី ៨ ទៅ ១០ ម៉ែត្រគូប និង​មាន​រថយន្ត​ប្រភេទ  ១​បាំង​កន្លះ​ជាច្រើន​គ្រឿង​ទៀត ព្រមទាំង​កាង​ឈើ​អោយ​ឈ្មួញ​នាៗ​ផងដែរ បាន ធ្វើ​ការដឹកជញ្ជូន​ឈើ​ល្មើស​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​សេរី​យ៉ាង​អនាធិបតេយ្យ ស្ទើរតែ​កក្រើក​ខេត្ត​សៀមរាប​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ ដោយ​គ្មាន​វិធានការ​បង្ក្រាប​អ្វី​ទាល់តែសោះ ។​

​ប្រភព​ដដែល​បាន​បន្តថា ឈើ​ល្មើសច្បាប់​ដែល​ឈ្មួញ​ទាំង​២​រូប​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​គឺ​ចេញ​កម​ពី​តំបន់​ប៉ែក​ខាងលើ​ភូមិ​អូ​អា​កុក ជាប់​ព្រំប្រទល់​ខេត្ត​សៀមរាប​និង​ព្រះវិហារ​ដោយ​
​ឆ្លងកាត់​សង្កាត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជា​ច្រើន​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៦៧(​ហាយវ៉េ​)​ចូល​មក​លក់​និង​ចែកចាយ​តាម​ដេប៉ូ​នានា​ក្នុង​ក្រុង​សៀមរាប និង​ដេប៉ូ​ផ្ទាល់ខ្លួន ២ កន្លែង​ផងដែរ ។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​រកស៊ី​ឈើ​នេះ មេ​ឈ្មួញ​ជើង​ខ្លាំង​ទាំង ២ រូបនេះ​បាន​អួត​ក្អេងក្អាង​ថា ពួក​គេ​ដឹក​ជញ្ជូន​ឈើ​ថ្វីត្បិតតែ​គ្មាន​ច្បាប់​ក៍​ពិតមែន ប៉ុន្តែ​គេ​បាន​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ជុំនាញ​រាប់មិនអស់​ចាប់តាំងពី​កន្លែង​លើក​ឈើ រហូតដល់​កន្លែង​លក់ ។ មេ​ឈ្មួញ​ដដែល​បាន​អះអាងថា គេ​មិន​ខ្លាច​សមត្ថកិច្ច​ណា​ទាំងអស់​ព្រោះ​ក្នុង​១​ជើងៗ គេ​ចំណាយ​លុយ​រត់ការ​អស់​រាប់ពាន់​ដុល្លា​ពិសេស​គេ​មាន​ខ្នងបង្អែក​លោក​នាយផ្នែក ម៉ុង ប៊ុន​លីម ជា​បងធម៌ និង​លោក​នាយខ​ណ្ឌ័ ទា គឹម​សុទ្ធ នៅ​ពីក្រោយ ។​

​ពាក់ព័ន្ធ​ការដឹកជញ្ជូន​ឈើ​ខាងលើ លោក ម៉ុង ប៊ុ​លីម បានអោយ​ដឹង​តាម​ទូរ​សព្ទ័​យ៉ាងខ្លី​ថា គេ​ដឹក​បាន​គេ​មានច្បាប់ ហើយ​បិត​ទូរ​សព្ទ័​យ៉ាង​គ្មាន​សុជីវធម៌ ។​

​ចំណែក​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ​សៀមរាប​បាន​អោយដឹង​តាម​ទូរ​សព្ទ័​ថា លោក​មិន​ដែល​ស្គាល់​ឈ្មោះ​អ្នក​ទាំង​២​នោះទេ ប៉ុន្តែ​លោក​បាន​បញ្ជារ​អោយ​ខាង​សង្កាត់រដ្ឋបាល​ព្រៃឈើ និង​ផ្នែក​បន្ទាយស្រី មាន​ចំណាត់កា​រហើយ ប៉ុន្តែ​មិន​ទាន់​បាន​មួយរយ​ភាគរយ​ទេ ។​

​ទោះបី​ដូចនេះ​ក៏ដោយ លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ត្រូវបាន​គេ​សង្ស័យថា អាច​នៅ​ពីក្រោយ​នៃ​ការដឹកជញ្ជូន​ឈើ​ល្មើស​ច្បាប់​និង​សង្ស័យ​មាន​ភាគហ៊ុន​ជាមួយ​មេ​ ​ឈ្មួញ​ឈើ​ដុះ​ស្លែដ៍​ធំ​ពី​រូប​គឺ​ឈ្មោះ វ៉ា​និង ឈ្មោះ ចាន់ ណា ទើប​គ្មាន​ការបង្ក្រាប ហើយ​ថែមទាំង​បើកដៃ​អោយ​ពួកគេ​ទាំង​ពី​រូប​ធ្វើ​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ ​សេរី​យ៉ាង​អនាធិបតេយ្យ ​ស្ទើរតែ​កក្រើក​ខេត្ត​សៀមរាប​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ដោយ​គ្មាន​វិធានការ​បង្ក្រាប​យ៉ាង​ដូច្នេះ ៕

 

chana_wood_seamrab-(1) chana_wood_seamrab-(4) chana_wood_seamrab-(5) chana_wood_seamrab-(3)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.