ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​ប្រកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវភ្លោះ លេខ​១៥៣ ប្រវែង​១៧០០​ម៉ែត្រ និង​ដាក់​អំពូល​ភ្លើង ២៦ ដើម​

​ប្រកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវភ្លោះ លេខ​១៥៣ ប្រវែង​១៧០០​ម៉ែត្រ និង​ដាក់​អំពូល​ភ្លើង ២៦ ដើម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

បាត់ដំបង ៖ ប្រកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវភ្លោះ លេខ ១៥៣ ប្រវែង ១៧០០ ម៉ែត្រ ភ្ជាប់​ពី​ផ្លូវ​លេខ ៤ ក្រុង​បាត់ដំបង ដល់​រង្វង់​មូល​នាង​រំសាយ​សក់​ផ្លូវជាតិ​លេខ ៥៧ និង​ដាក់​អំពូល​ភ្លើង ២៦ ដើម​ផង​ដែរ ក្រោម​អធិតីភាព លោក ច័ន្ទ សុផល អភិបាល ខេត្ត​បាត់ដំបង កាល​រសៀល​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទួល​តា​ឯក និង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។​

​លោក​សៀង​ឯម​វូ​ន​ស្ហី​អភិបាលក្រុង​បាត់ដំបង បានអោយដឹងថា រដ្ឋបាល​ក្រុង​បាត់ដំបង បាន​សម្រេចកា​ងារ​ប្រចាំឆ្នាំ ការងារ​សារ​ធា​រណៈ និង​ដឹកជញ្ជូន បាន​ចូលរួម​អនុវត្តន៍ ៖ ស្តារ​ប្រឡាយ​៣​ខ្សែ​ប្រវែង​១៦១៩​ម៉ែត្រ នៅ​សង្កាត់​ព្រែក​ព្រះស្តេច ផ្លួវ​លេខ​៧១៥ ផ្លូវ​លេខ​៧១៧ ផ្លូវ​លេខ​៣០៥ រួចរាល់​ជា​ស្ថាពរ ។ ស្ថាបនា​ផ្លូវ​ដី ១ ខ្សែ​ប្រវែង ១០៧១ ម៉ែត្រ នៅ​សង្កាត់​ព្រែក​ព្រះស្តេច ផ្លូវ​លេខ​៧១៧ រួចរាល់​ជា​ស្ថាពរ ។ ស្តារ​ប្រឡាយ ៣ ខ្សែ​ប្រវែង​១០៥០​ម៉ែត្រ និង​ដាក់លូ​មុខកាត់​១០០​លូ ប្រវែង​៣១៨​ម៉ែត្រ នៅ​សង្កាត់​រតនៈ ផ្លួវ​លេខ​៦១៨ ផ្លូវ​លេខ​៦១៥ ផ្លូវ​លេខ​២១០ រួចរាល់​ជា​ស្ថាពរ ។ ស្ថាបនា​លូ ៣ ខ្សែ មុខកាត់​១០០​លូ​ប្រវែង​១១០០​ម៉ែត្រ នៅ​សង្កាត់​រតនៈ ផ្លួវ​លេខ​៦១៧ ផ្លូវ​លេខ​២១២ ផ្លូវ​លេខ​៦១៣ រួចរាល់​ជា​ស្ថាពរ ។ ស្ថាបនា​លូ​១​ខ្សែ​មុខកាត់​១០០​លូ ប្រវែង​៩០០​ម៉ែត្រ​នៅ​សង្កាត់​ទួល​តា​ឯក ផ្លួវ​លេខ​៤០៩ រួចរាល់​ជា​ស្ថាពរ ។ ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​ក្រហម ១ ខ្សែ ប្រវែង​១៦០០​ម៉ែត្រ​នៅ សង្កាត់​ទួល​តា​ឯក ផ្លួវ​លេខ ៤០៣ រួចរាល់​ជា​ស្ថាពរ ។ ស្ថាបនា​លូ​មុខកាត់​៦០​លូ ប្រវែង​៨៤​ម៉ែត្រ នៅ​សង្កាត់​អូរ​ចារ រួចរាល់​ជា​ស្ថាពរ ។ ស្ថាបនា​លូ​មុខកាត់​៦០ លូ ប្រវែង​៧៦​ម៉ែត្រ នៅ​ផ្លូវ​លេខ​១​កន្លះ សង្កាត់​ស្វាយប៉ោ រួចរាល់​ជា​ស្ថាពរ ។ ស្ថាបនា​ផ្លូវ​ចាក់​បេតុង​ប្រវែង​៤៥០​ម៉ែត្រ ទទឹង​៧,៥​ម៉ែត្រ​នៅ​សង្កាត់​ទួល​តា​ឯក រួចរាល់​ជា​ស្ថាពរ ។ ស្ថាបនា​ពង្រីក​បន្ថែម​ផ្លូវ​ក្រាល​កៅស៊ូ លេខ​៥១៥ ប្រវែង​១៩៥០​ម៉ែត្រ និង​ស្តា​ប្រឡាយ​មេ ប្រវែង​៣៧៥០​ម៉ែត្រ ប្រឡាយ​រង​ប្រវែង​៤០០​ម៉ែត្រ នៅ​សង្កាត់​ចំការ​សំរោង សង្កាត់​ស្លា​កែ​ត សង្កាត់​ក្តុល​ដូន​ទាវ កំពុង​អនុវត្តន៍ ។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងថា ការសាងសង់​ផ្លូវ​ភ្លោះ​នេះ ដើម្បី​អោយ​បងប្អូន​ធ្វើដំណើរ​ងាយស្រួល មិន​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​យថាហេតុ និង​មាន​ដាក់​ភ្លើង​បំភ្លឺ អោយ​បងប្អូន​ធ្វើ​ចរាចរណ៍​ពេលយប់ គេចផុត​ពី​ការគ្រោះថ្នាក់​ចរាចរណ៍​ផង និង​គេច​ពី​មនុស្ស​អាក្រក់​ធ្វើបាន​ផង​ដែរ ។ ដូច្នេះ​ប្រសិនបើ​មាន​ការងារ​ប៉ះពាល់​ដើមឈើ ឬ​ដំណាំ​តិចតួច សូម​បងប្អូន​អធ្យាស្រ័យ​ដល់​ក្រុមការងារ​ចុះ​អនុវត្តន៍​ផង ពួកគាត់​ចុះ​ធ្វើ​ការងារ​នេះ គឺ​ដើម្បី​ប្រយោជន៍​បងប្អូន និង​សង្គមជាតិ   ​ទាំងមូល ៕

 

DCIM100MEDIA g4 (1) g4 (2) DCIM100MEDIA

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.