ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​របស់​ឈ្មួញ​ដុះ​ស្លែ ត្រូវ​អ្នកកាសែត​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ រថយន្ត​សាំ​យុង​មួយគ្រឿង​ផ្ទុក​ឈើ​ប្រណីត​ពេញប្រៀប​តែម្តង ត្រូវ​ក្រុម​អ្នកកាសែត​មួយ​ក្រុម​តាម​ប្រ​ម៉ាញ់ ហើយ​ហៅ​កំលាំង​រដ្ឋបាល​ព្រៃឈើ​មក​ស្ទាក់​បង្ក្រាប​ចាប់បាន​ភ្លាមៗ នៅ​ចំណុច​ព្រុំប្រទល់់​ក្រុង​បាន​លុង និង​ស្រុក​បរ​កែវ​វេលា​ម៉ោង ០៣.៣០​នាទី​ល្ងាច​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៥ រួច​រឹបអូស​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ព្រឹក​ឡើង ឮសូរ​មាន​អ្នក​កំពុងតែ​រត់​ការសុំ​ដោះលែង​វិញ ។​

​តាម​ប្រភព​បាន​បង្ហើប​អោយដឹងថា ឈើ​ប្រណីត​ដែល​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​នោះ​ចេញពី​ស្រុក​កូន​មុំ ឆ្ពោះ​ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ តែ​ត្រូវ​ក្រុមអ្នកាសែត​ចំនួន​០៤​នាក់​ប្រទះឃើញ ហើយ​រាយការណ៍​ហៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មក​ស្ទាក់​ចាប់បាន​ភ្លាមៗ​តែម្តង ។ រថយន្ត​ដែល​ដឹកឈើ​ប្រណីត​ខុសច្បាប់​នេះ​ម៉ាក​សាំ​យុង ពណ៌​ខៀវ​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នុំពេញ​២A៨៣៨០​នាក់ បើក​បរ​បានរ​ត​គេចខ្លួន​ភ្លាមៗ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប ។​

​បើ​តាម​ប្រភព​បាន​បង្ហើប​ថា​ឈើ​ប្រណីត​ទាំងនោះ មាន​ម្ចាស់​រត់កា​ឈ្មោះ ម៉ាប់ និង​ឈ្មោះ​ឆ្អឹង ជា​អ្នកលេង​កំប្លែង​ធ្លាប់​រត់ការ​គ្រប់​សមត្ថកិច្ច​អស់ហើយ ពេល​ធ្វើ​សកម្មភាព ត្រូវ​អ្នកកាសែត​ប្រទះឃើញ ហើយ​រាយការណ៍​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​អោយ​បង្ក្រាប​បែបនេះ ។​

​គួរបញ្ជាក់​ថា រថយន្ត​ដែល​ដឹកឈើ​ប្រណីត​បែបនេះ គឺ​មាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ណាស់ ស្ទើរតែ​អង្គុយ​រាប់​ក៏​មិន​អស់​ផង ខ្លះ​ដឹក​តាម​ម៉ូតូ​ខ្លះ​តាម​រ៉ឺ​ម៉កស្តុបទុក​តាម​ផ្ទះ និង​តាម​សិប្បកម្ម​ជាដើម រួច​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​គ្រប​ប្រភេទ ។ គេ​កំពុង​រង់ចាំ​មើល​ថា តើ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ដែល​បង្ក្រាប​បាន​នេះ​អាច​ដោះលែង​ដែររឺទេ​៕
​សន ចាន់​ឌី​

 

2015_09_09c1 (3) 2015_09_09c1 (1) 2015_09_09c1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.