ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើមិត្តបរទេសកុំដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តច្បាប់ ត្រូវប្រាប់ទៅក្រុមប្រឆាំងកុំឱ្យប្រព្រឹត្តខុសច្បាប់ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើមិត្តបរទេសកុំដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តច្បាប់ ត្រូវប្រាប់ទៅក្រុមប្រឆាំងកុំឱ្យប្រព្រឹត្តខុសច្បាប់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់មិត្តបរទេសទាំងអស់ដែលមកណែនាំកម្ពុជា សូមកុំដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តច្បាប់ ផ្ទុយទៅវិញគួរតែប្រាប់ទៅក្រុមប្រឆាំងកុំឱ្យប្រព្រឹត្តខុសច្បាប់។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃាត់ខ្លួនមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ទី ដោយសារតែការផ្សាយបំភ្លៃពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកម្មវិធីជាតិជំនួយសង្គម។ ប្រជាពលរដ្ឋ៤លាន៧សែននាក់ដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនអនុវត្តសម្រាប់តែបក្ខពួក ឬសាច់ញាតិរបស់អភិបាលខេត្ត សាច់ញាតិមន្ត្រីរាជការ ដូចការមូលបង្កាច់របស់លោក ស៊ុន ចន្ទី លើកឡើងនោះទេ។

សម្ដេចធិបតីបានរំឭកដែរថា ប៉ុន្មានថ្ងៃនេះ នៅប្រទេសអាល្លឺម៉ង់ មានការប្ដឹងមនុស្សម្នាក់ដែលចោទរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់តាមបណ្ដាញសង្គម X ថា លោករដ្ឋមន្ត្រីជាឧក្រិដ្ឋជន ដោយសារតែមិនបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនដើម្បីទប់ទល់នឹងរុស្ស៉ី។ សម្ដេចធិបតីទាញហេតុផលថា «បើប្រទេសលោកសេរីអនុវត្តច្បាប់បាន ប្រទេសកម្ពុជាក៏អនុវត្តច្បាប់បានដូចគ្នាដែរ»។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើមិត្តបរទេសកុំដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តច្បាប់លើបុគ្គលដែលល្មើសច្បាប់ តែគួរតែប្រាប់ទៅក្រុមប្រឆាំងកុំឱ្យប្រព្រឹត្តខុសច្បាប់។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់មិត្តបរទេសទាំងអស់ដែលមកណែនាំកម្ពុជា កុំប្រើច្បាប់ដើម្បីបិទសំឡេង តែគួរណែនាំអ្នកធ្វើខុសច្បាប់កុំឲ្យរំលោភច្បាប់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រសេរីភាពនៃការបញ្ចេញមតិ តែក៏ត្រូវអនុវត្តច្បាប់ចំពោះការបំភ្លៃ ចោទប្រកាន់ បង្កើតចលាចលវឹកវរក្នុងសង្គមដែរ។

សម្ដេចធិបតីបន្ថែមទៀតថា អ្នកនយោបាយត្រូវមានស្ដង់ដា ត្រូវមានក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ជាងប្រជាពលរដ្ឋ មិនអាចចេះតែដើរនិយាយរញ៉េរញ៉ៃអីចឹងទេ ព្រោះនាំឲ្យពុលសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ករណីលោក ស៊ុន ចន្ទី មិនមែនទើបតែរិះគន់រដ្ឋាភិបាលក្នុងពេលឥឡូវនេះទេ គឺគាត់រិះគន់រាជរដ្ឋាភិបាលរហូតមក ក្រោមហេតុផលជាវេទិកាសេរី តែមិនត្រូវប្រឌិតរឿងដើម្បីកេងចំណេញនយោបាយ បង្កើតឲ្យមានភាពវឹកវរឡើយ។ ដូច្នេះការអនុវត្តច្បាប់ចំពោះលោក ស៊ុន ចន្ទី រូបនេះ គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.