ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ចំណាយថវិកាជាង៧ម៉ឺនដុល្លារ កសាងអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥​ នៅខេត្តស្វាយរៀង ដែលដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ចំណាយថវិកាជាង៧ម៉ឺនដុល្លារ កសាងអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥​ នៅខេត្តស្វាយរៀង ដែលដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ​និងលោកឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ​នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥​ ដែលជាអំណោយរបស់លោក​ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការរងនគរបាលជាតិ​ និងលោកជំទាវ​ ហ៊ុន​ ម៉ាណា។ 

លោក​អភិបាលខេត្ត បានថ្លែងនូវក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារធ្វើការថ្មី នៃប៉ុស្ដិ៍​នគរបាលរដ្ឋបាលឃុំចំនួន៥ រួមមាន៖ នៅស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុករំដួល ដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់រួមគ្នា នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្លក ស្រុកស្វាយជ្រំ នាពេលនេះ។

លោក​បន្តថា​ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៥នេះ គឺជាចំណងដៃ​ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្ដមសេនីយ៍ឯក និងលោកជំទាវ ផ្ដល់ជូនឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការចាំបាច់នៃការប្រើប្រាស់ជាក់ស្ដែង គាំទ្រដល់ការ បម្រើការងាររបស់កងកម្លាំងយើងនៅមូលដ្ឋាន​ ឲ្យកាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានកាន់ តែល្អប្រសើរប៉ុណ្ណោះទេ​ ប៉ុន្តែជាការរួមចំណែកដ៏ធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាសាធារណៈ និងសេវាសន្តិសុខ ដែលជាមុំដ៏សំខាន់មួយមានកំណត់ នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១​ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ 

លោកបន្តទៀតថា​ ប៉ុស្តិ៍នគរបាលរដ្ឋបាលគឺជាតួអង្គសំខាន់មួយ ក្នុងចំណោមតួអង្គសំខាន់ទាំង៥ នៅមូលដ្ឋានរួមមាន៖ មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាល រដ្ឋបាលមណ្ឌលសុខភាព និងមេភូមិ ដែលមានទំនាក់ទំនងផ្ទាល់ និងជិតស្និទ្ធបំផុតទៅនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏ចម្បងផងដែរ នៅក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់យើង។

លោកបានបន្ថែមទៀតថា​ ជាមួយនិងការចូលរួមអបអរសាទរក្នុងឱកាសនេះ លោកសូមថ្លែងនូវការអរគុណយ៉ាង ជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃរបស់ លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ដែលបានចូលរួមជាថវិកាសរុបប្រមាណជា ៧៥.០០០ដុល្លារ សម្រាប់គាំទ្រដល់ដំណើរការសាងសង់ ដើម្បីនាំឲ្យសម្រេចបាននូវសមិទ្ធផល ជាអគារធ្វើការថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៥របស់យើង និងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការរួមគ្នានាពេលនេះ ដែលជាការចូលរួមចំណែកជាមួយអាជ្ញាធរ និងគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ស្រុក ក៏ដូចជាស្នងការដ្ឋាននគរបាលខេត្ត ក្នុងការគាំទ្រដល់ការបំពេញ ការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមនៅមូលដ្ឋាន។​

ទន្ទឹមនេះ​ សង្ឃឹមថា អគារធ្វើការថ្មីនេះ ក៏នឹងផ្ដល់នូវកម្លាំងជំរុញទឹកចិត្តដល់កងកម្លាំងនគរបាលមូលដ្ឋានរបស់យើង ឲ្យបន្តកសាងបាននូវស្នាដៃថ្មីៗ ល្អៗថែមទៀតក្នុងបុព្វហេតុ នៃការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសូមខិតខំចូលរួមថែរក្សាសមិទ្ធផលរបស់យើងនេះ ដើម្បីធានាឲ្យការប្រើប្រាស់បានគង់វង្សយូរអង្វែង។

បន្ថែមលើសពីនេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានផ្តាំផ្ញើអាជ្ញាធរពាក់ព័ន្ធ​ កងកម្លាំងគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ត្រូវបន្តបង្ក្រាបបញ្ហាបទល្មើសគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ​ និងល្បែងស៉ីសងជាដើម ក្នុងនោះត្រូវត្រៀមជាប់ជានិច្ចនូវវិធាន អន្តរាគមនជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ផ្សេងៗកើតឡើង​។ ទន្ទឹមនេះសូមឲ្យកងកម្លាំងទាំងអស់ត្រូវតែមានការបេជ្ញាចិត្តខ្ពស់បំផុត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងធានាឲ្យបាននូវ ការថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.