ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អាវុធហត្ថរាជធានីភ្នំពេញ បំផុសនូវបច្ចេកទេសហាត់ប្រាណបែបថ្មី ដើម្បីពង្រឹងកាយសម្បទាកងកម្លាំង!

អាវុធហត្ថរាជធានីភ្នំពេញ បំផុសនូវបច្ចេកទេសហាត់ប្រាណបែបថ្មី ដើម្បីពង្រឹងកាយសម្បទាកងកម្លាំង!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាវុធហត្ថរាជធានីភ្នំពេញ បំផុសនូវបច្ចេកទេសហាត់ប្រាណបែបថ្មី ដើម្បីពង្រឹងកាយសម្បទាកងកម្លាំង!

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែគិតគូរពីសុខភាពកាយសម្បទារបស់កម្លាំងក្រោមឱវាទជាអាទិភាពចម្បង។ ដូច្នេះហើយបានជា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែធ្វើការហ្វឹកហាត់ជាប់ជាប្រចាំដើម្បីពង្រឹងកាយសម្បទា តាមរយៈការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ដើម្បីបង្កើនសមត្ថភាព ក្នុងប្រតិបត្តិការ លើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ។ 

ដោយឡែកនាពេលថ្មីៗនេះ ក្រោមការបំផុសគំនិតរបស់ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយ មជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) រួមគ្នាបង្កើតឲ្យមានការបណ្តុះបណ្តាលជំនាញផ្នែកអភិវឌ្ឍន៍កម្មវិធីកាយសម្បទា ដល់ក្រុមគ្រូបង្គោល អាវុធហត្ថរាជធានីភ្នំពេញ ក្នុងការហ្វឹកហាត់ និង អនុវត្តរបៀបហាត់ប្រាណតាមបច្ចេកទេសថ្មី ដើម្បីពង្រឹងកាយសម្បទា កងកម្លាំងឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដែលអាចហាត់បានគ្រប់ទីកន្លែង ដោយមិនរើសទីតាំង មិនរើសអាយុចាស់ក្មេង និងមិនទាមទារមានឧបករណ៍ហាត់ប្រាណច្រើនសម្បូរបែបនោះឡើយ។
សូមអញ្ជើញទស្សនាវីដេអូខ្លីដែលបានចងក្រងឡើង ដោយ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចតទៅ ៖

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.