ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​មេឃុំ​ស្រះ​រាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមការងារ​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​មេឃុំ​ស្រះ​រាំង ដោយ​ប្រពន្ធ របស់​លោក​មេឃុំ​កំពុង​មាន​ជំងឺ​រ៉ាំរ៉ៃ ដេក​នៅលើ​កន្ទេល កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៥​នៅ​ភូមិ ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​និយាយ​ប្រាប់​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ឃុំ​ស្រះ​រាំង​ដោយ​មើលឃើញ​ភាព​លំបាក​របស់​មេឃុំ​ស្រះ​រាំង ធ្វើការ​បំរើ​រាស្ត្រ​ផង និង​មកដល់​ផ្ទះ​ខិតខំ​ព្យាបាល​ជំងឺ​ជូន​ប្រពន្ធ​ជា​ទីស្រឡាញ់ ដែល​កំពុង​មាន​ជំ​អឺ​រាំ​រ៉ៃ ដេក​នៅលើ​កន្ទេល​ងើប​មិន​រួច​ផង​នោះ លោក​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង និង​ក្រុមការងារ​មួយ​ក្រុម​បាន​នាំយក​អំណោយ​និង​ផ្តល់​ថវិកា​១.០០០.០០០​រៀល​ជូន​ដល់​ក្រុមគ្រួសារ​លោក​មេឃុំ​ផ្ទាល់ដៃ ដើម្បី​ឲ្យ​យក​ទៅ​ព្យាបាល​ជំងឺ​ប្រពន្ធ ដែល​កំពុង​មាន​ជំងឺ​រាំ​រ៉ៃ សម្រាក​នៅ​និង​កន្ទេល​ដើរ​មិន​រួច​។​

​លោក​មេឃុំ​និង​ក្រុមគ្រួសារ ដែល​កំពុង​មាន​ទុក្ខ​ធំ​ប៉ុន​ភ្នំ​នោះ ក្រោយពី​បាន​ទទួល​អំណោយ​លុយ​១​លាន​រៀល ពី​លោក​ឧត្តមសេនីយ៍ ត្រី ឱ បូ​រិន្ទ នេះ លោក​និង​ក្រុមគ្រួសារ​បាន​លើក​ម្រាមដៃ​១០ សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ក្នុង​លោក សូមឲ្យ​ជួយ​បីបាត់​ថែរក្សា ដល់​ក្រុម​គ្រួសារ​ឯកឧត្តម និង​មន្ត្រីក្រោមឱវាទ​ទាំងអស់ឲ្យ​ជួបតែ​សេចក្តីសុខ កុំឲ្យ​មាន​ទុក​បៀតបៀន​បានឡើយ ។

​លោក ឱ បូ​រិន្ទ ជា​មនុស្ស​ម្នាក់ ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ស្រះ​រាំង​គោរព និង​ស្រឡាញ់​ជា​ពន់ពេក ព្រោះ​រយៈពេល​កន្លងមក​លោក មេ​បញ្ជាក​ការ​រូបនេះ​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដូចជា​ជួយ​សង់ផ្ទះ​ដល់​គ្រួសារ គ្មាន​ទីពឹង​ជាច្រើន​គ្រួសារ​កន្លងមក ជួយ​ស្តារ​ប្រឡាយ​ឲ្យ​ប្រជា​កសិករ​បាន​ទឹក​ធ្វើស្រែ​ប្រាំង​និង​វស្សា និង​បាន​យក​អំណោយ​ទៅ​ចែកជូន​ដល់​ក្រុម​គ្រួសារ​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់​ជាដើម ៕

 

2015_08_09c

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.