ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

សម្តេចតេជោ ហ៊ុន សែន រំលឹកថា មានសារសំខាន់បីដែលសម្តេចផ្ញើចេញ តាមរយៈការបញ្ជាឱ្យឧទ្ធម្ភាច្រកដឹកនាំមេដឹកនាំកំពូលៗ របស់ខ្មែរក្រហមមកជួបជុំគ្នានៅផ្ទះសម្តេច, លើពិភពលោកគ្មានប្រទេសណាមានបែបនេះទេ 

សម្តេចតេជោ ហ៊ុន សែន រំលឹកថា មានសារសំខាន់បីដែលសម្តេចផ្ញើចេញ តាមរយៈការបញ្ជាឱ្យឧទ្ធម្ភាច្រកដឹកនាំមេដឹកនាំកំពូលៗ របស់ខ្មែរក្រហមមកជួបជុំគ្នានៅផ្ទះសម្តេច, លើពិភពលោកគ្មានប្រទេសណាមានបែបនេះទេ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងរំលឹកថា នៅខែធ្នូ ឆ្នាំ១៩៩៨ សម្តេចបានបញ្ជាឱ្យប្រើឧទ្ធម្ភាចក្រដឹកមេដឹកនាំកំពូលៗរបស់ខ្មែរក្រហម ដែលរួមមានលោក នួន ជា, លោក ខៀវ សំផន និងលោក អៀង សារី មកដល់ផ្ទះរបស់សម្តេច ដោយពេលនោះ សម្តេចមានសំខាន់ៗចំនួន៣ ដើម្បីបង្ហាញប្រាប់ប្រជាជន និងសហគមន៍អន្តរជាតិ។

សម្តេចបញ្ជាក់ថា រូបភាពមេដឹកនាំខ្មែរក្រហមមកដល់ផ្ទះសម្តេច គឺផ្ញើសារទៅប្រជាជនកម្ពុជាថា សង្គ្រាមបានបញ្ចប់ហើយ, ផ្ញើសារទៅទាហានខ្មែរក្រហមសេសសល់ ឱ្យបញ្ចប់ការប្រយុទ្ធ ព្រោះមេដឹកនាំខ្មែរ បានចុះចូលអស់ហើយ និងផ្ញើសារចុងក្រោយផ្ញើទៅសហគមន៍អន្តរជាតិថា អាចមកលេង និងវិនិយោគនៅកម្ពុជាបានហើយ ព្រោះលែងមានសង្គ្រាមទៀតហើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។

សម្តេចតេជោបានថ្លែងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំបានឱ្យឧទ្ធម្ភាច្រកទៅដឹកលោក ខៀវ សំផន នួន ជា និងអ្នកដឹកនាំដទៃទៀត បើលោក ខៀវ សំផន គាត់មកទាំងខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូន កូនប្រសារ ទាំងចៅមក ខ្ញុំត្រូវមានសារ៣ ដើម្បីផ្ញើចេញទៅក្រៅ ក្នុងការរៀបចំជំនួបបែបនេះ នៅផ្ទះរបស់ខ្ញុំ ទី១៖ខ្ញុំចង់ផ្ញើសារទៅកាន់ប្រជាជនកម្ពុជា ថាសង្គ្រាមបានចប់ហើយ ដោយសារមេដឹកនាំថ្នាក់កំពូលៗទាំងអស់របស់ខ្មែរក្រហម បានចុះចូលដល់ផ្ទះរបស់នាយករដ្ឋមន្ត្រី ទី២៖ ខ្ញុំចង់ផ្ញើសារទៅកាន់កម្លាំងដែលនៅសេសសល់តិចតួច របស់ខ្មែរក្រហម ថាសូមអ្នកបញ្ចប់ការប្រយុទ្ធទៅ ព្រោះមេដឹកនាំរបស់អ្នកឯង បានមកចុះចូលដល់ផ្ទះខ្ញុំហើយ និងទី៣៖​ ខ្ញុំចង់ផ្ញើទៅកាន់សហគមន៍អន្តរជាតិ ថាសូមមកធ្វើទេសចរណ៍ និងវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាបានបញ្ចប់សង្គ្រាមហើយ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅលើពិភពលោកនេះមិនទាន់មានទេ ដែលមេដឹកនាំភាគីជម្លោះម្ខាងទៀត ចូលមកដល់ផ្ទះមេដឹកនាំនៃភាគីជម្លោះម្ខាងផ្សេងទៀត គឺតែសម្រាប់កម្ពុជា បានមានរួចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលមេដឹកនាំខ្មែរមកផ្ទះសម្តេចដែលជានាយករដ្ឋមន្ត្រីនៅពេលនោះ អន្តរជាតិមួយចំនួន គេចោទសម្តេចថា ចាប់ដៃខ្មែរក្រហម តែពួកគេភ្លេចថាពេលមុននោះ គឺមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ពួកគេបានឱ្យខ្មែរក្រហមដើរលើកម្រាលព្រំក្រហម ទៅប្រជុំស្ទើរគ្រប់ប្រទេស៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.