ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យមើលដំណើរការបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋ មួយចំនួន ក្នុងខេត្តប៉ៃលិន ប៉ៃលិន៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យមើលដំណើរការបង្រៀន និងរៀន

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យមើលដំណើរការបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋ មួយចំនួន ក្នុងខេត្តប៉ៃលិន ប៉ៃលិន៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យមើលដំណើរការបង្រៀន និងរៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យមើលដំណើរការបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋ មួយចំនួន ក្នុងខេត្តប៉ៃលិន
ប៉ៃលិន៖ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យមើលដំណើរការបង្រៀន និងរៀន នៅតាមគ្រឹះស្ថានសិក្សារដ្ឋ មួយចំនួនក្នុងខេត្តប៉ៃលិន រួមមាន៖ វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន, អនុវិទ្យាល័យភ្នំយ៉ាត និងអនុវិទ្យាល័យប៉ាងរលឹម ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ផងដែរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ។
ដើម្បីជំរុញដំណើរការគាំទ្រ និងលើកកម្ពស់ផ្នែកបច្ចេកទេស ប្រែក្លាយជាគ្រឹះស្ថានសិក្សារដ្ឋគំរូឱ្យកាន់តែប្រសើរឡើង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ មួយចំនួនដូចជា៖ ១-បន្តប្រើប្រាស់បន្ទប់ពិសោធន៍បច្ចេកទេសឱ្យអស់ពីលទ្ធភាព និងពង្រឹងគុណភាពបង្រៀនទ្រឹស្ដីឱ្យបានច្បាស់លាស់ជាមុន និងលើកកម្ពស់ការអនុវត្តការពិសោធន៍ជាក់ស្ដែង ២-រៀបចំបង្កើតក្លឹបសិក្សាក្រៅម៉ោងសិក្សាជាពិសេសការបន្ថែមម៉ោងសិក្សា និងការធ្វើតេស្ដស្ដង់ដាហើយណែនាំឱ្យសិស្សចេះរៀនពីរបៀបធ្វើការស្វ័យសិក្សាដោយខ្លួនឯង ហើយបន្តពង្រឹងអភិបាលកិច្ចសាលារៀន ៣-បង្កើតឱ្យមានវិន័យ និងរៀបចំបរិស្ថានឱ្យបានស្អាតល្អ ដើម្បីជំរុញឱ្យមានការលើកកម្ពស់សុខភាពសិក្សារបស់សិស្សានុសិស្សឱ្យល្អប្រសើរ និងស្នើឱ្យបន្តខិត ខំប្រឹងប្រែងលើកកម្ពស់លទ្ធផលសិក្សាសិស្ស ដើម្បីបង្កើនជំនឿចិត្តមាតាបិតា អ្នកអាណាព្យាបាល និងឈានទៅបង្កើតជាមជ្ឈមណ្ឌលឌីជីថល និងពង្រឹងការបង្រៀនភាសាបរទេសនាពេលខាងមុន។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៍បានមានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ នៅក្នុងខេត្ត ដែលកន្លងមកបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការលើកកំពស់កិត្យានុពលវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្ត ដូច្នេះសូមបន្តរួមគ្នាប្រឹងប្រែង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្កើននូវប្រសិទ្ធភាព និងគុណភាព នៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
បើតាមរបាយការណ៍របស់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ខេត្តប៉ៃលិន មានបុគ្គលិកអប់រំសរុបចំនួន ៨៦៩នាក់ ស្រី ៤២១នាក់ និង មានសិស្សទូទាំងខេត្តសរុបចំនួន ២០,១២៧នាក់ ស្រី១០,១៦១នាក់ ក្នុងនោះមត្តេយ្យសិក្សា ២៧សាលា, បឋមសិក្សា ៥៣សាលា, អនុវិទ្យាល័យ ៦សាលា, វិទ្យាល័យ ៣សាលា, មត្តេយ្យសិក្សាសហគមន៍ ១២សាលា, មត្តេយ្យសិក្សាឯកជន ១០សាលា, បឋមសិក្សាឯកជន ១១សាលា និងអនុវិទ្យាល័យឯកជន ១សាលា ៕អត្ថបទ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.