ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

សមត្ថកិច្ចខណ្ឌដូនពេញ ឆ្មក់ចុះបង្ក្រាប់ករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស១៨នាក់ នៅទីតាំងផ្ទះសំណាក់ សួរស្ដី

សមត្ថកិច្ចខណ្ឌដូនពេញ ឆ្មក់ចុះបង្ក្រាប់ករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស១៨នាក់ នៅទីតាំងផ្ទះសំណាក់ សួរស្ដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចខណ្ឌដូនពេញ ឆ្មក់ចុះបង្ក្រាប់ករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស១៨នាក់ នៅទីតាំងផ្ទះសំណាក់ សួរស្ដី

 

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធទីតាំងផ្ទះសំណាក់យីហោសួស្ដី ដោយបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀន១៨នាក់ ក្នុងនោះស្រី៧នឆក់ និងដកហូតសារញៀនធាតុមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។

ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯកទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញបានធ្វើឡើងនៅវេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ យីហោ សួរស្តី ផ្ទះលេខ38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថាមុនឈានដល់ការឡោមព័ទ្ធនៅចំណុចទីតាំងផ្ទះសំណាក់នេះដោយមានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុចផ្ទះសំណាក់យីហោ សួស្ដី មានក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណប្រមូលផ្ដុំ ពពាក់ពពួនគ្នាចេញចូលនៅក្នុងផ្ទះសំណាក់នេះដែលមានការសង្ស័យពាក់ព័ន្ធនឹងសារធាតុញៀនផងដែរ។

ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចសុំគោលការណ៍ចុះឡោមព័ទ្ធចំណុចទីតាំងផ្ទះសំណាក់នេះនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ១៨នាក់និងដករហូតសារធាតុមានមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.