ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

កងកម្លាំងនៅខេត្តបន្ទាយមានជ័យ ជាង១០០នាក់ បញ្ចប់វគ្គបហ្វឹកហ្វឺន​ប្រចាំឆមាសទី១​ លើខ្លឹមសារ​ជួរទ័ព ប្រឆាំងភេរវកម្ម, ច្បាប់, ក្បាច់គុណកងទ័ព​ និងការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ

កងកម្លាំងនៅខេត្តបន្ទាយមានជ័យ ជាង១០០នាក់ បញ្ចប់វគ្គបហ្វឹកហ្វឺន​ប្រចាំឆមាសទី១​ លើខ្លឹមសារ​ជួរទ័ព ប្រឆាំងភេរវកម្ម, ច្បាប់, ក្បាច់គុណកងទ័ព​ និងការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ​)៖​ លោក អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២៤​ បានអអញ្ជើញបិទវគ្គហ្វឹកហ្វឺន​ប្រចាំឆមាសទី១​ ឆ្នាំ២០២៤​ របស់កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​​ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ​ ប្រកបដោយភាពជោគជ័យ។សិក្ខាកាមមកពីកងរាជអាវុធហត្ថចំនួន ៧១នាក់,​ កងនគរបាលខេត្តចំនួន ៤៧នាក់,​កងពលតូចថ្មើរជើងលេខ៥១ ចំនួន២០នាក់​ សរុប១៣៨នាក់។

ពិធីនេះមានការអញ្ជេីញចូលរួម​លោក សេង លាង ប្រធានសាលាដំបូងខេត្ត​ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ​ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តម​សេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ តំណាងលោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ឯកឧត្តម លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

លោកឧត្តម​សេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​ អនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្ត​ បានដំណើរការបើកវគ្គហ្វឹកហ្វឺន ចាប់តាំងពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈពេលហ្វឹកហាត់រៀនសូត្រចំនួន៤៥ថ្ងៃ ក្នុងនោះមានខ្លឹមសារមេរៀន៖ ១.​លំហាត់របៀបជួរទ័ព,​ ២. ប្រឆាំងភេរវកម្ម (វិធីសាស្រ្តបង្ក្រាបជនល្មើស),​ ៣. ការរក្សាសណ្តាប់ធ្នាប់,​ ៤. ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី,​ ៥. ក្បាច់គុណកងយោធពលខេមរភូមិន្ទ,​ ៦. ការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា​ ក្នុងវគ្គនេះដែរមានយោធាចារ្យ និងលោកគ្រូសរុបចំនួន២២នាក់ កងរាជអាវុធហត្ថ ចំនួន១០នាក់,កងពលតូចថ្មើរជើងលេខ៥១ ចំនួន០៥នាក់,​ លោកគ្រូមកពីស្ថាប័នតុលាការចំនួន០២នាក់, ​លោកគ្រូមកពីនាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន០៥នាក់។

នាឱកាសនោះ​ លោក អ៊ុំ​ រាត្រី​ ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់យោធាចារ្យ ដែលបានយកអស់កម្លាំងកាយ ចិត្ត និងចំណេះដឹងផ្តល់នូវការយល់ដឹងដល់សិក្ខាកាម នេះគឺជាការរំលឹក និងជាការបង្កើននូវសមត្ថភាពយល់ដឹងក៏ដូចជា៖ ការពង្រឹងនូវកាយសម្បទាដល់កងកម្លាំង ដើម្បីឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន (ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល និងកងទ័ព ត្រូវមានកម្រិតយល់ដឹងខ្ពស់ មានកាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួន)។

លោក អ៊ុំ រាត្រី បានបន្តថា​ បច្ចុប្បន្ន ថ្វីត្បិតតែប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនូវគ្រប់​សភាពការណ៍ ជាពិសេសក្នុងការងារគ្រោះមហន្តរាយទាំងបង្កដោយមនុស្ស និងដោយធម្មជាតិផ្សេងៗទៀតផង។ កងទ័ព គឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកប​ដោយភាពកក់ក្តៅ និងទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះដែរ​ លោកអភិបាលខេត្តក៏បានឧបត្ថម្ភជាថវិកាចំនួន១០លានរៀល សម្រាប់ពិធីបិទវគ្គហ្វឹកហ្វឺន និងកម្មវិធីពិសារអាហារស្និតស្នាលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.