ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ក្រុង-ស្រុកទាំង៧ ក្នុងខេត្តពោធិ៍សាត់ រៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ រួចរាល់ហើយ

ក្រុង-ស្រុកទាំង៧ ក្នុងខេត្តពោធិ៍សាត់ រៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ រួចរាល់ហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ក្រុង/ស្រុកទាំង៧ ក្នុងខេត្តពោធិ៍សាត់ បានរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤រួចរាល់ហើយ ដែលពិធីបើកយុទ្ធនាការនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភា លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណៈអភិបាលខេត្ត។

ក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សា ឃុំ/សង្កាត់ ជាអង្គបោះឆ្នោត និងប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតនាឱកាសនោះ បានការចូលរួមពី លោក លោកស្រី ជាប្រធានក្រុមការងារ អនុប្រធានក្រុមការងារ ចុះជួយក្រុង/ស្រុក ឃុំ/សង្កាត់, បេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ២១រូប, បេក្ខជនក្រុមប្រឹក្សា ក្រុង/ស្រុកទាំង៧, ក្រុមប្រឹក្សា ឃុំ/សង្កាត់ (កូតាCPP) ជាអង្គបោះឆ្នោតទាំង៤៩, យុវជន យុវនារី និងសមាជិក សមាជិកាយ៉ាងច្រើនកុះករ។

លោក ខូយ រីដា បានថ្លែងថាដោយឈរលើមូលដ្ឋានដ៏រឹងមាំ នៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បាននាំមកជូនប្រទេសជាតិ និងប្រជាជន តាមរយៈគោលនយោបាយឈ្នះឈ្នះ និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសវ័យក្មេងដ៏ឆ្នើម ក្នុងនីតិកាលទី៧ បាននឹងកំពុងបន្តខិតខំបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន។

ក្នុងរយៈពេលជិតមួយឆ្នាំ នៃការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សំដៅធ្វើយ៉ាងណាឱ្យប្រទេសជាតិកាន់តែរីកចំរើនរុងរឿង គឺដូចជាការបន្តដឹកនាំអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រ ឱ្យលេចចេញជារូបរៀងឡើងនាពេលខាងមុខ។ គម្រោងនេះនឹងកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការគ្រប់គ្រងធនធានទឹក បានគ្រប់ជ្រុងជ្រោយ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពប្រជាជនបានកាន់តែប្រសើរ។

លោក ខូយ រីដា បានបន្ថែមថា លោក លោកស្រី ក្រុមប្រឹក្សាឃុំ/សង្កាត់ ជាអង្គបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា ក្រុង/ស្រុក សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤ នឹងក្លាយជាសន្លឹកឆ្នោតផ្លូវការ១សន្លឹក ដ៏មានសារៈសំខាន់ ដើម្បីគាំទ្រ និងជ្រើសរើសបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។

ជាមួយគ្នានោះ លោកសូមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់ បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុកបន្តទៀត និងចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ប្រទេស និយាយជារួមនិងនិយាយដោយឡែក ការអភិវឌ្ឍន៍នៅក្នុងខេត្តពោធិ៍សាត់យើងផ្ទាល់។

សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង/ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះហើយ។ សម្រាប់ខេត្តពោធិ៍សាត់ មានលោក លោកស្រី ជាបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ ចំនួន២១រូប, បេក្ខជនក្រុមប្រឹក្សា ក្រុង/ស្រុកទាំង៧ ពេញសិទ្ធិ ចំនួន១២១រូប និងក្រុមប្រឹក្សា ឃុំ/សង្កាត់ ជាអង្គបោះឆ្នោតទាំង៤៩ឃុំ/សង្កាត់ ចំនួន៣៤១នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.