ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាម ដល់សិស្សសាលាជាង ៤០០នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន ហ្មសែត ក្រុងព្រះវិហារ

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនឈាម ដល់សិស្សសាលាជាង ៤០០នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន ហ្មសែត ក្រុងព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សហការជាមួយមណ្ឌលសុខភាពត្បែងមានជ័យ បានចុះអប់រំផ្សព្វផ្សាយពីជំងឺគ្រុនឈាម គ្រុនឈិក ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៤៣៧នាក់ នៅសាលាបឋមសិក្សា ហ៊ុន សែន ហ្មសែត ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា៖ «ការចុះផ្សព្វផ្សាយអប់រំនេះ គឺក្នុងគោលបំណងអប់រំឱ្យសិស្សានុសិស្សយល់ពីវិធានការការពារជំងឺគ្រុនឈាម គ្រុនឈិក ពិសេសចង់ឱ្យសិស្សានុសិស្សចូលរួមចំណែកជាមួយមន្ទីរសុខាភិបាល ជាមួយអាជ្ញាធរ ដើម្បីធ្វើយ៉ាងណាសម្អាតទីធ្លាផ្ទះគាត់កុំឱ្យមានសម្ភារៈដែលអាចដល់ទឹកបាន ដែលជាជម្រកមុសខ្លា បណ្តាលឱ្យមានជំងឺគ្រុនឈាមកើតលើគ្រួសាររបស់គាត់ ក៏ដូចជាអ្នកជិតខាងរបស់គាត់»។

ម្យាងវិញទៀតចង់ឱ្យសាលារៀន ពិសេសគ្រូបង្រៀនត្រូវធ្វើយ៉ាងណាឱ្យសាលារៀនមានអនាម័យ កុំឱ្យបន្ទប់រៀនមានសភាពងងឹត និងកុំឱ្យមានវត្ថុដែលអាចដក់ទឹកដែលអាចបង្កទៅជាមុសខ្លា។ ពិសេស គឺចង់ឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស មានការយល់ដឹង បើសិនមានកើតជំងឺគ្រុនក្តៅ ត្រូវធ្វើការបញ្ជូនជាបន្ទាន់ទៅកាន់មន្ទីរពេទ្យ ឫមណ្ឌលសុខភាព ដែលនៅជិតបំផុត ហើយកុំប្រើថ្នាំអ្វីផ្តេសផ្តាស ត្រូវទៅជួបជាមួយគ្រូពេទ្យជំនាញសិន។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមចូលរួមទាំងអស់គ្នាទប់ស្កាត់ជំងឺគ្រុនឈាម ដែលជាសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរសម្រាប់ឆ្នាំនេះដល់ប្រជាពលរដ្ឋ ដូច្នេះត្រូវចូលរួមទាំងអស់គ្នាលុបបំបាត់គ្រឿងដក់ទឹកដែលជាជម្រករបស់មុសខ្លា ពិសេសត្រូវសម្អាតអនាម័យ ផ្ទះសំបែងកុំឱ្យមានព្រៃដុះស៊ុនទ្រុប ហើយចំពោះក្នុងផ្ទះត្រូវបើកទ្វារ បង្អួច ធ្វើយ៉ាងណាកុំឱ្យងងឹត។ ចំពោះប្រជាពលរដ្ឋដែលមានមុខរបរដោះដូរសំបកកង់រថយន្ត ទោចក្រយានយន្ត ធ្វើយ៉ាងណាកុំឱ្យសំបកកង់ដែលដោះរួចក្លាយជាកន្លែងដក់ទឹក ឫមួយក៏ប្រើថ្នាំអាល់បែត និងប្រេងម៉ាសុីនចាស់ៗដាក់ក្នុងសំបកកង់ ដើម្បីកុំឱ្យកើតមូសខ្លា៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.