ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ស្នងការរងនគរបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីនគរបាលខណ្ឌដូនពេញ គ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងក្មេងអនាថាឱ្យម៉ត់ចត់

ស្នងការរងនគរបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីនគរបាលខណ្ឌដូនពេញ គ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងក្មេងអនាថាឱ្យម៉ត់ចត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលដឹកនាំពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំពង្រឹងត្រួតពិនិត្យការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់ ក្នុងមូលដ្ឋានខណ្ឌ។

ពិធីនេះមានការចូលរួមពីសំណាក់លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកអធិការ លោកអធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍ទាំង ១១ ដើម្បីប្រជុំបូកសរុបសភាពការបទល្មើស ព្រហ្មទណ្ឌ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ក្នុងខែមេសា និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តក្នុងខែឧសភា ឆ្នាំ២០២៤។

កិច្ចប្រជុំលោកវរសេនីយ៍ឯក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ ក៏បានលើកឡើងអំពីសភាពការណ៍ បទល្មើសព្រហ្មទណ្ឌ និងវិធានការបង្ការបង្រ្កាប បទល្មើស លួច ឆក់ ប្លន់ ដោយដាក់ចេញនូវវិធានការជំនាញព្រហ្មទណ្ឌ ហើយឱ្យផ្នែកជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ ធ្វើការល្បាត ប្រចាំបញ្ជា ២៤ម៉ោង លើ ២៤ម៉ោង ធ្វើការគ្រប់គ្រងក្មេងទំនើង ធ្វើការក្តាប់សភាពការបទល្មើសនៅតាមមូលដ្ឋានរបស់ខ្លួន ងាយស្រួលធ្វើការបង្ក្រាប ឱ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ក៏បានជំរុញជាពិសេស គ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងក្មេងអនាថាឱ្យម៉ត់ចត់ ដែលមុខសញ្ញាទាំងនេះជាមុខសញ្ញាបង្កគ្រោះថ្នាក់ ឱ្យកើតមានបទល្មើលព្រហ្មទណ្ឌ និងក៏បានណែនាំនៅពេលមានបទល្មើសកើតឡើង ត្រូវរាយការណ៍បន្ទាន់ដល់ថ្នាក់លើ ដើម្បីងាយស្រួល ដាក់ចេញវិធានការស្រាវជ្រាវបង្រ្កាបឱ្យទាន់ពេលវេលា និងបានណែនាំឱ្យតាមបណ្តាប៉ុស្តិ៍ធ្វើការល្បាតជាប្រចាំ ជាពិសេសតំបន់សប្បាយភាព ដូចជា៖ ក្លិបឌីស្កូ រង្គសាល បៀរហ្គាឌិន នៅតំបន់ងាយកើតឡើងបទល្មើសដូចជាម្តុំបឹងកក់ ផ្សាររាត្រី វត្តបុទម ម្តុំវត្តភ្នំជាដើម និងហាមលោកនាយប៉ុស្តិ៍មិនឱ្យធ្វើលិខិតបញ្ជាក់ទីលំនៅចំពោះប្រជាពលរដ្ឋដែលមិនរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន យកទៅធ្វើផ្លាកលេខម៉ូតូ រថយន្ត និងបាន បញ្ចុះកម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌ ស្រាល ធ្ងន់ឱ្យជួយល្បាតក្នុងភូមិសាស្ត្រ ងាយរងគ្រោះ និងណែនាំឱ្យគោរពវិន័យកងកម្លាំង ស្លៀកពាក់ឯកសណ្ឋានឱ្យត្រឹមត្រូវផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.