ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ប៉ៃលិន៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី និងទីចាត់ការ នៅសាលាអនុវិទ្យាល័យផ្សារព្រំ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់លោកគ្រូ អ្នកគ្រូ និងបងប្អូនកម្មករ សាងសង់អគារសិក្សាថ្មី នៅសាលាអនុវិទ្យាល័យផ្សារព្រំទាំងអស់ ដែលកំពុងបង្រៀន និងកំពុងសាងសង់យ៉ាងមមាញឹក ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំាបាច់ និងសម្រួលដល់ការសិក្សា-ការស្នាក់នៅ របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅក្នុងតំបន់នោះ។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ ការសាងសង់អគារសិក្សាថ្មីទាំងនេះ គឺសុទ្ធតែជាចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជួយលើកកម្ពស់វិស័យអប់រំ ក៏ដូចជាការបង្ខិតសាលារៀន ឱ្យនៅកាន់តែជិតបំផុត ដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគេកាន់តែងាយស្រួល និងមានឱកាសទៅរៀនសូត្រ ដូចសិស្សដទៃៗទៀត សមតាមបំណងប្រាថ្នាក្រោមម្លប់សន្តិភាព ដូច្នេះយើងទាំងអស់ ត្រូវរួមសាមគ្គីគ្នា បន្តថែរក្សាការពារសុខសន្តិភាព ដែលមាននេះឱ្យបានគង់វង្ស ព្រោះថាសុខសន្តិភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេស និងនាំឱ្យមានអ្វីៗគ្រប់យ៉ាង ៕

នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៍បានមានប្រសាសន៍ផ្តាំផ្ញើលោកគ្រូ អ្នកគ្រូ  និងកម្មករសាងសង់ទាំងអស់ ត្រូវខិតខំធ្វើការងារ អោយសម្រេចបានទៅតាមផែនការ ដែលបានគ្រោងទុក និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ ជាពិសេស ត្រូវចេះថែទាំសុខភាព ព្រោះរដូវកាលនេះ អាកាសធាតុក្តៅខ្លាំង ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬក៍ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ។

បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអោយដឹងថា៖ អគារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅសាលាអនុវិទ្យាល័យផ្សារព្រំ គឺមានអគារសិក្សា ចំនួន ២ខ្នង ស្មើនឹង ៦០បន្ទប់ និងអគារទីចាត់ការចំនួន ២ខ្នង ៕ដ,សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.