កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បន្ត ចុះធ្វើការល្បាតចល័ត្ន រក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត!!!
បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនឹងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ នៅវេលាម៉ោង០១នឹង០០នាទីឈានចូលថ្ងៃអង្គារ ទី ២១ ខែឧសភា ឆ្នាំ ២០២៤។
លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានឱ្យដឹងថាកម្លាំងនគរបាលអន្តរាគមន៍ នៃវរសេនាតូចលេខ៨៩១ ចំនួន ១០ នាក់ ប្រដាប់ដោយអាវុធ នឹង រថយន្ត ១ គ្រឿង ដឹកនាំដោយលោក.វរសេនីយ៍ត្រី អៀ ទ្រី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បញ្ជាការ អនុប្រធានវេន ប្រចាំបញ្ជា ដឹកនាំកម្លាំងចុះធ្វើការល្បាតចល័ត្ន ដើម្បីរក្សាការពារ សន្តិសុខ នឹងបានណែនាំអប់រំ ដល់យុវជន យុវនារី ដើរលេងហួសម៉ោងយប់កណ្ដាលអាធ្រាត ឱ្យចូលផ្ទះសំបែងរៀងខ្លួន ដើម្បីឲ្យមានសណ្ដាប់ធ្នាប់ មិនឱ្យបង្ករអាណាធិបតេយ្យ ក្នុងភូមិសាស្ត្រសង្កាត់អូរឬស្សី និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានបញ្ជាក់ឱ្យដឹងទៀតថា លោក.វរសេនីយ៍ត្រី អៀ ទ្រី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បញ្ជាការ អនុប្រធានវេន ប្រចាំបញ្ជា ដឹកនាំកម្លាំងចុះធ្វើការល្បាតចល័ត្ន នៅពេលរាត្រី ដើម្បីរក្សាការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស បង្ការ បង្រាប ក្មេងទំនើប ធ្វើសកម្មភាពអុកឡុក តាមដងផ្លូវសាធារណៈ និងនៅក្នុងភូមិ ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច កម្លាំងអន្តរាគមន៍ នៃវរសេនាតូចលេខ៨៩១ ត្រៀមកម្លាំង ២៤ម៉ោងលើ ២៤ ម៉ោងដើម្បីមានហេតុការណ៍កើតឡើងជាយថាហេតុណាមួយកើតឡើង ចុះជួយអន្តរាគមន៍ ទប់ស្កាត់បង្ក្រាបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។(ដោយ៖លោកចាន់ពុធ)




