ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ខេត្តព្រះវិហារ រៀបចំទិវានៃការចង់ចាំ ២០ ឧសភា

ខេត្តព្រះវិហារ រៀបចំទិវានៃការចង់ចាំ ២០ ឧសភា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក អ៊ុង វឌ្ឍី អភិបាលរងខេត្តព្រះវិហារ បានប្រាប់ប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយថា តាមរយៈទិដ្ឋភាពដែលក្រុមសិល្បៈបានសំដែង និងតាមរយៈនូវការអានវិយោគកថា បានបង្ហាញឱ្យឃើញ ពីសោកនាដកម្ម ភាពឈឺចាប់ ការស្រេកឃ្លាន ការកាប់សម្លាប់ ភាពអមនុស្សធម៌ អំពើព្រៃផ្សៃផ្សេងៗរបស់ពួកខ្មែរក្រហម គឺពិតជារឿងរ៉ាវដែលបានកើតឡើងជាក់ស្តែង នៅក្នុងសង្គមកម្ពុជាយើងពិតប្រាកដមែន។

ការថ្លែងរបស់លោក អ៊ុង វឌ្ឍី ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្ត អញ្ជើញចូលរួមក្នុងទិវា នៃការចងចាំ ២០ ឧសភា នៅមណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ នៃរបបប្រល័យពូជសាសន៍ប៉ុលពត នៅស្រុករវៀង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក អ៊ុង វឌ្ឍី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលលោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន គ្រប់កាលៈទេសៈ និងជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ ប៉ិនប្រសព្វក្នុងការដឹកនាំប្រទេសជាតិ បន្តថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រជាអាទិភាពនានា សំដៅប្រែក្លាយកម្ពុជា ជាប្រទេសចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលរងខេត្តព្រះវិហារបានថ្លែងទៀតថា «យើងជួបជុំគ្នាប្រារព្វទិវាជាតិ នៃការចងចាំនៅថ្ងៃនេះ ស្ថិតក្រោមបរិយាកាសសោមនស្សរីករាយ ប្រកបដោយស្នាមញញឹម ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបានបន្តមរតកនយោបាយពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានលះបង់ពលីគ្រប់បែបយ៉ាង តស៊ូរំដោះជាតិ សង្គ្រោះអាយុជីវិតប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៏យង់ឃ្នងខ្មៅងងឹត និងស្វែងរកសុខសន្តិភាពជូនជាតិ មាតុភូមិ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ»។

លោក អ៊ុង វឌ្ឍី ថ្លែងទៀតថា ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការអនុវត្តគោលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស ដែលទាំងអស់នេះជាគុណូបការៈ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដូចក្នុងទ្រឹស្តីមួយថា៖ «ទទួលទានទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ» ដូច្នេះក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូទាំងខេត្តព្រះវិហារ សូមធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមគាំទ្រ ការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រនានា ពិសេសគឺការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ។

លោក អ៊ុង វឌ្ឍី ក៏បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្អូនៗ គ្មួយៗ ដែលជាយុវជនជំនាន់ក្រោយ ត្រូវចងចាំទុកនិងចូលរួមទប់ស្កាត់កុំឱ្យមានអំពើព្រៃផ្សៃនេះ កើតមានឡើងក្នុងសង្គមកម្ពុជាយើង ជាថ្មីម្តងទៀត។ពិសេសក្នុងនាមជាយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ត្រូវរួបរួមសាមគ្គីគ្នាជាកម្លាំងចលករមួយ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនតរៀងទៅ៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.