ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

តំណាងលោក ហ៊ុន ម៉ានី និងប្រជាជនជាង៣០០នាក់ រួមគ្នាប្រារព្ធទិវាជាតិ នៃការចងចាំក្រោមពាក្យស្លោក «បំភ្លេចម្តេចបាន?» នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

តំណាងលោក ហ៊ុន ម៉ានី និងប្រជាជនជាង៣០០នាក់ រួមគ្នាប្រារព្ធទិវាជាតិ នៃការចងចាំក្រោមពាក្យស្លោក «បំភ្លេចម្តេចបាន?» នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមាននៃការចងចាំ ស្ថិតនៅទំនប់អាភាព ហៅម.៤០១ មានរៀបចំកម្មវិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ តំណាងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

ពិធីនេះក៏មានការចូលរួមពី លោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃ៉ំភក្តី, លោក សំអឿន សុបញ្ញា អភិបាលស្រុកបសេដ្ឋ លោក លោកស្រី ព្រមទាំងក្រុមការងារ និងលោកតា លោកយាយ ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ស្រុក និងបណ្តាខេត្តមួយចំនួនដែលមានញាតិការបានស្លាប់នៅទីនេះ ប្រមាណជាង៣០០នាក់ចូលរួមផងដែរ។

បើតាមសាក្សីរស់ដែលនៅសល់ពីការសម្លាប់ បានបញ្ជាក់ថា ទំនប់អាភាព អតីតមន្ទីរ៤០១ ឬគុកទំនប់អាភាព ឬមន្ទីរអាភាព មានទីតាំងស្ថិតក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ ខ្មែរក្រហមកាន់កាប់តំបន់នេះរួមទាំងតំបន់និរតីស្ទើរទាំងអស់ ដ្បិតមូលដ្ឋានតំបន់ភ្នំក្បែរៗនេះ ដែលខ្មែរក្រហមគ្រប់គ្រងជាច្រើនឆ្នាំមកហើយ។ ពេលកាន់កាប់ទីតាំងនេះពេញលេញ ខ្មែរក្រហមបានបង្កើតមន្ទីរ៤០១ នៅក្នុងឆ្នាំ១៩៧២ ដោយមានអ្នកគ្រប់គ្រងម្នាក់ឈ្មោះ ដាំ ភាព និងអនុប្រធាន ឈ្មោះ មាស ឆាន់។

នៅក្នុងភូមិភាគនិរតីនេះ មានមន្ទីរឃុំឃាំងរបស់ខ្មែរក្រហមជាច្រើនដែលបង្កើតឡើងតាំងពីដើមទសវត្ស១៩៧០ ដូចជាមន្ទីរសន្តិសុខក្រាំងតាចាន់ នៅស្រុកត្រាំកក់ ខេត្តតាកែវ និងមន្ទីរម-១៥ ក្នុងតំបន់៣២ មន្ទីរ១៣ ក្នុងស្រុកអមលាំង និងមន្ទីរម-៩៩ ខេត្តកំពង់ស្ពឺ។

នៅមន្ទីរ៤០១ ខ្មែរក្រហមបែងចែក «អ្នកទោស» ជាបីប្រភេទ អ្នកជាប់ខ្នោះឈើ (ទោសធ្ងន់) ត្រូវសម្លាប់ទាំងអស់ អ្នកជាប់ខ្នោះដែក និងអ្នកទោសអត់មានដាក់ខ្នោះ (ទោសស្រាល)។ ខ្មែរក្រហម អនុញ្ញាតឲ្យអ្នកទោសស្រាលទៅដាំបន្លែ ធ្វើស្រូវ ចិញ្ចឹមសត្វ លើកទំនប់ រែកដី ជីកប្រឡាយ ជីករណ្តៅដាក់សាកសព និងកាប់គាស់ដើមឈើ។ អ្នកទោសទាំងនោះក៏ដាក់ឃុំឃាំង នៅតាមបរិវេណរោងឃុំឃាំងខុសៗគ្នាដែរ ដែលពួកវាចាប់យកមកពីខេត្តកំពង់ស្ពឺ តាកែវ កណ្តាល កំពង់ឆ្នាំង និងកំពង់ចាម ហើយបើតាមការបញ្ជាក់របស់សាក្សីរស់ នៅទីនេះគឺពួកបនអាវខ្មៅសម្លាប់ប្រជាជនស្លូតត្រង់អស់ជាង២ម៉ឺននាក់ ឬអាចច្រើនជាងនេះ។

ដោយមើលឃើញពីគុណតម្លៃជាប្រវត្តិសាស្រ្ត និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋរួមជាមួយអាជ្ញាធរមូលដ្ឋាន លោក ហ៊ុន ម៉ានី និងលោកស្រី បានផ្តួចផ្តើមគំនិតសាងសង់មន្ទីរ៤០១នេះឡើង ដោយមានលោកបណ្ឌិត ហេង សុខគង់ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកាត់ភ្លុក និងក្រុមការងារ រួមជាមួយសប្បុរសជននានា និងប្រជាពលរដ្ឋបានរួមគ្នាកសាងស្ដូប (វិមាននៃការចងចាំ) និងហេដ្ឋារចនាសម្ព័ន្ធមួយលើទីតាំងនេះ ឲ្យស្របតាមរចនាបថស្ដូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដូចស្ដូបនៅសារមន្ទីរ ទួលស្លែងកាលពីទសវត្ស១៩៨០ ឬស្ដូបជើងឯកសព្វថ្ងៃ និងបានដាក់សម្ពោធឲ្យប្រើប្រាស់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ពេលនោះលោកជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដើម្បីទុកជូនជាសក្ខីភាពប្រវត្តិសាស្រ្តបញ្ជាក់ពីភាពឃោរឃៅនៃរបប៣ ឆ្នាំ ៨ខែ និង២០ថ្ងៃ ក៏ដូចជាសម្រាប់ប្រជាជនបាន មកគោរពបូជា និងរំលឹកវិញ្ញាណក្ខន្ធដល់ញាតិការរបស់ពួកគាត់ដែលត្រូវបានសម្លាប់ និងស្លាប់នៅទីនេះ។

នៅទីនេះផងដែរ ជារៀងរាល់ឆ្នាំ (លើកលែង២ឆ្នាំ នៃការរីករាលត្បាតនៃជំងឺកូវីដ១៩) លោកបណ្ឌិត ហេង សុខគង់ និងក្រុមការងារតែងតែរៀបចំនូវទិវា នៃការចងចាំនេះឡើង ហើយតែងមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ ជាពិសេសបងប្អូនប្រជាជនដែលមានសាច់សាលោហិតបានស្លាប់បាត់បង់ជីវិតនៅទីនេះ ដែលអញ្ជើញមកពីបណ្តាខេត្តនានាដូចជាកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម កណ្តាល និងខេត្តតាកែវជាដើម ដើម្បីមកគោរពវិញ្ញាណក្ខន្ធ បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជនរបស់ពួកគាត់ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធមក្រៃលែងនៅទីតាំងទំនប់អាភាពនេះ។

នៅថ្ងៃនេះផងដែរ បន្ទាប់ពីកម្មវិធីបង្សុកូលឧទ្ទិសកុសល និងស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធបុព្វការីជន ដែលចែកឋានរួចមក ក៏មានការចូលរួមមតិពីសាក្សីរស់ជាច្រើនដែលបានឃើញ ដឹង និងលឺផ្ទាល់ពីអំពៅយង់ឃ្នងសាហាវព្រៃផ្សៃនៅទីនេះ ហើយបន្ទាប់មកក៏មានការអញ្ជើញចូលរួម ដាក់បាត្រប្រគេនព្រះសង្ឃ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.