រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើអភិបាល នៃគណៈអភិបាលខេត្តកំពត រៀបចំរបាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការស្នើសុំ ជួយអន្តរាគមន៍របស់តំណាងក្រុមហ៊ុនទាំង១៨ ដែលធ្លាប់មានឈ្មោះក្នុងបញ្ជីអ្នកទទួលការឆ្នាំ២០២៣ ឱ្យមានឈ្មោះជាអ្នកទទួលការឆ្នាំ២០២៤ ដដែល ដោយក្រុមហ៊ុនទាំងអស់នេះ ពុំបានធ្វើឱ្យខុសពីលក្ខណៈបច្ចេកទេស ឬបង្កវិបត្តិដល់មន្ទីរ ឬក្រសួងពាក់ព័ន្ធឡើយ។ នៅក្នុងរបាយការណ៍ជូនក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពត ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុដែលក្រុមហ៊ុនទាំង១៨ មិនមានឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកទទួលការឆ្នាំ២០២៤ នៃខេត្តកំពត ដោយភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗ




