លោក អ៊ុម ប៊ុនសឿន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកពោធិ៍រៀង ប្រគល់អំណោយជូនពលរដ្ឋ ៦គ្រួសារ
………………..
កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុម ប៊ុនសឿន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ស្រុកពោធិ៍រៀង ព្រះចៅអធិការវត្តជ្រោយមានជ័យ វត្តជ្រោយឧត្តម និងអាជ្ញាធរដែនដី ព្រមទាំងក្រុមការងារ បាននាំយកអំណោយចែកជូនពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៦គ្រួសារ នៅក្នុងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
អំណោយដែលលោក អ៊ុម ប៊ុនសឿន និងក្រុមការងារ បានប្រគល់ជូនពលរដ្ឋទាំង ៦គ្រួសារ នាឱកាសនោះក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ២៥គីឡូក្រាម សម្ភារៈផ្ទះបាយ ចំនួន ១ឈុត មី ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ខ្នើយ ចំនួន ១ និងថវិកា ចំនួន ១០ម៉ឺនរៀល។




