ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

រន្ទះបាញ់​ស្លាប់០២​នាក់​ និង​០៥​នាក់​ទៀត​របួសធ្ងន់ស្រាល ខណៈកំពុងតែព្រួសស្រូវក្នុងស្រែ

រន្ទះបាញ់​ស្លាប់០២​នាក់​ និង​០៥​នាក់​ទៀត​របួសធ្ងន់ស្រាល ខណៈកំពុងតែព្រួសស្រូវក្នុងស្រែ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រន្ទះបាញ់​ស្លាប់០២​នាក់​ និង​០៥​នាក់​ទៀត​របួសធ្ងន់ស្រាល
ខណៈកំពុងតែព្រួសស្រូវក្នុងស្រែ
ខេត្តបន្ទាយមានជ័យ ៖ហេតុការខាងលើបានកើតឡើងនៅ​ចំណុច​ខាង​ត្រពាំង​តា​ង៉ឹ​ន​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក ប៉ិក គឹ​ម​ហ៊ា​ក អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា ៖
មានប្រជាពលរដ្ឋ០៧​នាក់​ក្នុង​នោះ​០២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​០៣​នាក់​របួសធ្ងន់ និង​០២​នាក់​របួសស្រាល​
លោកអធិការបានឲ្យដឹងទៀតថាជន​រង​គ្រោះ​ដោយសា​រន្ទះ​បាញ់​១.​ឈ្មោះ ជុន ភាព ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​ស្លាប់)
២.​ឈ្មោះ ថ្លាង ធា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​សស្លាប់​)
៣.​ឈ្មោះ យង់ បែន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសធ្ងន់​)
៤.​ឈ្មោះ បិ​ន រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសធ្ងន់​)
៥.​ឈ្មោះ ឌុំ ឆាត់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសធ្ងន់​)
៦.​ឈ្មោះ សុខ មា​គ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសស្រាល​)
៧.​ឈ្មោះ ជ្រឹង តុ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​(​របួសស្រាល​)​។លោក​អធិការ​បាន​បញ្ជាក់​ថា ៖ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​០៧​នាក់ បាន​ទៅ​ព្រួស​ស្រូវ​នៅ​ចំណុច​ត្រពាំង​តា​ង៉ឹ​ន ខាងជើង​ភូមិ​អំពិល​កោង ឃុំ​ណាំ​តៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រប​ពេល​នោះ​នៅ​វេលា​ម៉ោង​ប្រហែល ០៣​រសៀល មាន​ធ្លាក់​ភ្លៀងរលឹម​ស្រិច​ៗ​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង ជន​រង​គ្រោះ​ទាំងនោះ​បាន​នាំ​គ្នារ​ត់ទៅ​ជ្រក​នៅ​ក្រោម​ម្លប់​ដើម​ស្តៅ​០១​ដើម នៅ​ក្បែរ​នោះ​ក៏​ស្រាប់តែ​រន្ទះ​បាញ់​បណ្តាល​០២​នាក់ស្លាប់​នៅ​នឹង​កន្លែង ០៣​នាក់​រង​របួសធ្ងន់ និង​០២​នាក់​ទៀត​រង​របួសស្រាល ។ជន​រង​គ្រោះ​រង​របួសធ្ងន់ ស្រាល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.