លោក ទូច សុភា ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនបុគ្គលិកអនាម័យ នៅខេត្តពោធិ៍សាត់
…………….
នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ទូច សុភា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ និងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខបុគ្គលិកអនាម័យ របស់ក្រុមហ៊ុន សេវ ឌឹឡាហ្វស៍ សាខាខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោក ទូច សុភា និងក្រុមការងារ ក៏បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ រួមមាន៖ ថវិកា ចំនួន ៦៨ម៉ឺនរៀល ប្រគល់ជូនបុគ្គលិកអនាម័យ និងចែកជូនលោកយាយ ពូ មីង ដែលប្រកបរបរជាអ្នករើសអេតចាយ ចំនួន ១៨នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១ម៉ឺនរៀល និងអង្ករ ទឹកបរិសុទ្ធ តែស្ករស អំបិល ទឹកដោះគោ ធូប ទៀន ថ្នាំដុសធ្មេញ ច្រាសដុះធ្មេញ ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ១កញ្ចប់ផងដែរ៕




