ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក ឃួង ស្រេង៖ បើមានសមាជិក-សមាជិកាយើង ណាម្នាក់មានទុក្ខ ឈឺស្កាត់ ខ្វះលទ្ធភាព ក្នុងការព្យាបាល ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ

លោក ឃួង ស្រេង៖ បើមានសមាជិក-សមាជិកាយើង ណាម្នាក់មានទុក្ខ ឈឺស្កាត់ ខ្វះលទ្ធភាព ក្នុងការព្យាបាល ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាស់ជាមួយសមាជិក សមាជិកា ដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ចំនួន៣ខណ្ឌ គឺខណ្ឌឬស្សីកែវ ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ចំនួនជាង១០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីការកោតសរសើរ ចំពោះក្រុមការងារចុះជួយមូលដ្ឋានខណ្ឌ សង្កាត់ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងការជួយប្រជាពលរដ្ឋ ដែលបានធ្វើអោយគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូត ក្នុងការបោះឆ្នោត ហើយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ ឧសភា ខាងមុខនេះ សមាជិក សមាជិកា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះបន្តទៀត។

លោក ឃួង ស្រេង បានលើកឡើងថា តួនាទីរបស់យើង គឺត្រូវមើលថែគ្នា ដោយគណបក្សប្រជាជនកម្ពុជា ជាមហាគ្រួសារ មានទុក្ខ គឺត្រូវតែជួយគ្នា យើងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះគ្នា។ អ្វីដែលសំខាន់ គឺក្តាប់ព័ត៌មានឲ្យបានច្បាស់ មានបញ្ហាអ្វីយើងអាចជួយគ្នាបានទាន់ពេល។

លោកបញ្ជាក់ថា រថយន្តខូចអាចទុកចោលបាន តែមនុស្សឈឺហើយ គឺមិនអាចទុកចោលនោះទេ ត្រូវតែជួយសង្គ្រោះឲ្យបានទាន់ពេលវេលា បើអញ្ចឹងទេ នឹងអាចស្លាប់បាន។ លោកបន្តថា បើមានសមាជិក សមាជិកាយើងណាម្នាក់មានទុក្ខ ឈឺស្កាត់ ខ្វះលទ្ធភាពក្នុងការព្យាបាល ទោះយប់ ឬថ្ងៃក៏ដោយ សុំទាក់ទងមកលោកភ្លាមៗ ដើម្បីរិះរកវិធីដោះស្រាយ ឬសង្គ្រោះឲ្យបានទាន់ពេលវេលា។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការបោះឆ្នោតព្រឹទ្ធសភា យើងទទួលបានជោគជ័យ ដោយគណបក្សផ្សេង គេក៏បោះឆ្នោតឲ្យយើងដែរ នោះដោយសារគេគោរពស្រលាញ់ ពីការដឹកនាំប្រទេសជាតិរបស់សម្តេចតេជោ ហ៊ុន សែន ល្អធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនជឿនលឿន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.