ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក នេត្រ ភក្ត្រា នាំយកថវិកា២៧លានរៀល ជូនដល់មន្ដ្រីជំនាញស្ដារបឹងកូនសត្វ នៅស្រុកឆ្លូង ដើម្បីស្រោចស្រពលើផ្ទៃដីកសិកម្ម របស់ប្រជាពលរដ្ឋជិត៧០០ហិកតា

លោក នេត្រ ភក្ត្រា នាំយកថវិកា២៧លានរៀល ជូនដល់មន្ដ្រីជំនាញស្ដារបឹងកូនសត្វ នៅស្រុកឆ្លូង ដើម្បីស្រោចស្រពលើផ្ទៃដីកសិកម្ម របស់ប្រជាពលរដ្ឋជិត៧០០ហិកតា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានប្រគល់ថវិកាចំនួន២៧ លានរៀល ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ ចុះមូលដ្ឋានខេត្តក្រចេះ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វ ស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកឆ្លូង។

បឹងនេះ មានទំហំ៥១ហិកតា អាចផ្ទុកទឹកបានរាប់លានម៉ែត្រគូប ជាប្រយោជន៍ស្រោចស្រពលើផ្ទៃដីកសិកម្ម របស់ប្រជាពលរដ្ឋបានប្រមាណ ៦៩៤ ហិកតា។ ប្រជាពលរដ្ឋដែលទទួលផលពីបឹងនេះ មានចំនួន ៥១២គ្រួសារ មានចំនួនមនុស្ស៥៥៦០នាក់។

លោករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តារបឹង ដើម្បីដើម្បីធានាបានការផ្គត់ផ្គង់ទឹក សម្រាប់បង្កបង្កើនផលប្រជាកសិករនៅស្រុកឆ្លូង ខេត្ដក្រចេះ និងបានថ្លែងអំណរគុណលោក ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង, លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឆ្លូង រួមនឹងអាជ្ញាធរស្រុក ដែលបានចលនាការគាំទ្រទាំងកម្លាំង និងថវិកាដើម្បីស្តារបឹងនេះឡើង។

សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ដារឡើងវិញបឹងកូនសត្វនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជុំកុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកឆ្លង លោកលោកស្រី ប្រធានអនុប្រធានមន្ទីរប្រធានក្រុមការងារ ចុះជួយមូលដ្ឋាននេះជាច្រើននាក់ផ្សេងទៀត។

លោក ឆាន់ សាផាន់ បានថ្លែងថា ការផ្ដួចផ្ដើមគំនិតនៅក្នុងការស្ដារឡើងវិញបឹងនេះ ដោយមើលឃើញពីភាពលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ជាពិសេសបងប្អូនប្រជាកសិករ ដែលអាស្រ័យផលបង្កបង្កើនស្រែចំការនៅជុំវិញបឹងកូនសត្វ ដែលជួបប្រទះបញ្ហាខ្វះខាតប្រភពទឹក សម្រាប់ស្រោចស្រពដំណាំស្រូវ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបានបញ្ជាក់ថា ការងារស្ដារបឹងនេះ គឺប្រើប្រាស់គ្រឿងចក្រកាយ ដោយចំណាយប្រេងឥន្ធនៈចំនួន ៤ម៉ឺនលីត្រ ហើយស្មើនឹងទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ។ ក្នុងនោះដែរ លោកក៏បានចូលរួមចំណែក ក្នុងការស្ដារបឹងនេះ ចំនួនទឹកប្រាក់ ១ ម៉ឺនដុល្លារ ហើយក៏មានលោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិថ្នាក់ខេត្ត ក៏បានចូលរួមបដិភាគក្នុងការងារជួយស្ដារបឹងកូនសត្វ ឲ្យសម្រេចបានទៅតាមគម្រោងផែនការដែលបានដាក់ចេញ។

លោករដ្ឋលេខាធិកា ក៏បានបញ្ជាក់ទៀតថា បឹងកូនសត្វនេះគឺត្រូវស្តាឡើងវិញ ទំហំផ្ទៃចំនួន៥១ហិកតា លើផ្ទៃដីបង្កបង្កើនផលប្រមាណ៦៩៤ហិកតា ស្មើនឹង៥១២គ្រួសារ ដែលជាអាងស្តុក ទឹកដ៏ធំមួយសម្រាប់ប្រជាកសិករ ក្នុងឃុំព្រែកសាម៉ាន់ទាំងមូល ក្នុងកាបូមទឹកចេញ សម្រាប់ស្រោចស្រពដំណាំស្រែ ចម្ការបងប្អូន ដើម្បីទទួលបានទិន្នផលខ្ពស់ និងអាចធ្វើស្រែចម្ការ បានក្នុងមួយឆ្នាំពីទៅបីដង បានអាស្រ័យទៅតាមលទ្ធភាពបងប្អូនប្រជាកសិករអាចធ្វើបាន។

ដោយមើលឃើញពីតម្រូវការចាំបាច់ របស់ប្រជាប្រជាពលរដ្ឋក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងក្នុងការប្រើប្រាស់ទឹក លោក នេត្រ ភក្ត្រា បានឧបត្ថម្ភថវិកាបន្ថែមទៀត ដើម្បីទិញប្រេងដំណើរការស្តារឲ្យបានឆាប់រួចរាល់មុនរដូវវស្សាចូលមកដល់។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សប្បុរសជន ចូលរួមគាំទ្រថវិកាបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.