ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

រដ្ឋមន្រ្តី នេត្រ ភក្ត្រា ចុះពិនិត្យ និងស្វែងយល់បន្ថែមពីដំណើរការ នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ​នៅខេត្តក្រចេះ និងការអនុវត្តនូវគោលការណ៍ នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌

រដ្ឋមន្រ្តី នេត្រ ភក្ត្រា ចុះពិនិត្យ និងស្វែងយល់បន្ថែមពីដំណើរការ នៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ​នៅខេត្តក្រចេះ និងការអនុវត្តនូវគោលការណ៍ នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានចុះពិនិត្យនិងស្វែងយល់បន្ថែមពីដំណើរការ នៃការផ្តល់សេវាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ជូនដល់ប្រជាពលរដ្ឋ​ ក្នុងនោះរួមទាំងការអនុវត្តនូវគោលការណ៍ នៃការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងប័ណ្ណសមធម៌របស់មន្ទីរពេទ្យបង្អែកខេត្ត និងសិក្សាពីតម្រូវការផ្សេងៗទៀត ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះអាចចូលរួមជួយដោះស្រាយ។

អមដំណើរពីលោកប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តរួមនឹងមន្ត្រីពាក់ព័ន្ធ, រដ្ឋមន្ត្រី ប្រធានក្រុមការងារបានទស្សនាតាមអគារនានារបស់មន្ទីរពេទ្យដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាល និងបានស្តាប់ពីដំណើរការរបស់មន្ទីរពេទ្យនិងការផ្តល់សេវាផ្សេងៗ។ យោងតាមលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកប្រធានមន្ទីរពេទ្យ, មន្ទីរពេទ្យបង្អែកខេត្តបានទទួលអ្នកជំងឺជាច្រើននាក់ក្នុងមួយថ្ងៃ។

រដ្ឋមន្ត្រី ប្រធានក្រុមការងារបានវាយតម្លៃខ្ពស់និងថ្លែងការកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ និងខេត្តជាប់ខេត្តក្រចេះ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ និងប្រកបដោយការទទួលខុសត្រូវ និងគោរពបានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

រដ្ឋមន្ត្រីប្រធានក្រុមការងារ បានជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ដើម្បីបន្តកសាងនូវជំនឿទុកចិត្ត របស់ពលរដ្ឋកាន់តែខ្លាំងលើសមត្ថភាព និងគុណភាពនៃសេវាសុខាភិបាល។​

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចុះនូវវិធានគន្លឹះ ក្នុងវិស័យសុខាភិបាលក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ដែលផ្តោតជាចម្បងរួមមាន៖

ទី១៖ ការពង្រឹងសមត្ថភាពផ្តល់សេវានៅមូលដ្ឋាន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
ទី២៖ ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ដើម្បីឆ្លើយតបការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.