ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ក្នុង​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប ធ្វើ​ក្បួន​ដង្ហែ មាន​សមាជិក​គាំទ្រ​ប្រមាណ​១៥.០០០​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​) ៖ ការ​ដង្ហែ​ក្បួន​នៃ​ការបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា ឆ្នាំ​២០១៨​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​ធ្វើ​ពិធី​ដង្ហៃ​ក្បួន​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​មាន​សមាជិក សមាជិកា​និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​១៥.០០០​នាក់ មាន​រថយន្ត​និង​ម៉ូតូ​ដង្ហែ​រាប់ពាន់​គ្រឿង ដោយ​ក្បួន​ដង្ហែ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កែប លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប ព្រមទាំង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើនរូប ព្រមទាំង​សមាជិក សមាជិកា និង​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​មកពី​គ្រប់ទិសទី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​។​

​ជាមួយ​នឹង​ការរៀបចំ​ក្បួន​ដង្ហែ​នេះ សមាជិក សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​បាន​មកជួបជុំ​គ្នា​នៅឯ​ពហុ​កីឡដ្ឋាន​ខេត្ត​កែប ដើម្បី​ស្តាប់​នូវ​ប្រសាសន៍​បិទ​យុទ្ធនាការ​បោះឆ្នោត របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ ទើប​សមាជិក សមាជិកា និង​អ្នកគាំទ្រ​ធ្វើ​ពិធី​ដង្ហែ​ក្បួន​រួមគ្នា​មួយ​ជុំ​ឆ្ពោះទៅកាន់​ផ្សារ​ដំណាក់​ចង្អើរ រួច​បន្ត​ទៅកាន់​មូលដ្ឋាន​រៀងៗ​ខ្លួន​តែម្តង​។​

​ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ការឃោសនា​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ខែកក្កដា ឆ្នាំ​២០១៨​នេះ គេ​បានកត់សម្គាល់​ឃើញ ក្នុង​ពិធី​ដង្ហែ​ក្បួន ហាក់​មាន​ភាព​អធិកអធម​ជាង​ថ្ងៃ​ឃោសនា​ដំបូង ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង​១៥.០០០​នាក់ រថយន្ត​និង​ម៉ូតូ​រាប់ពាន់​គ្រឿង ដោយ​បាន​ដង្ហែ​ជា​ក្បួន​ក្នុង​រូបភាព​ទ្រង់ទ្រាយ​ធំ ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​លេខ​៣៣A​និង​ផ្លូវជាតិ​លេខ​៣៣ ឆ្ពោះទៅកាន់ ក្រុង ស្រុក ឃុំ សង្កាត់ និង​តាម​មូលដ្ឋាន​នានា ដោយ​មាន​របៀបរៀបរយ អម​ដោយ​សម្រែក​ជ័យ​ឃោស​និង​ក្តីសប្បាយរីករាយ​យ៉ាង​ក្រៃលែង​។​

​ចំណែក​នៅ​តាម​លំនៅឋាន​នានា​ប្រជាពលរដ្ឋ​ក៏​បាន​ឈរ​ទទួល​អបអរ​ដៃ​កាន់​ទង់បក្ស​ក្រវី​ចុះឡើង សំដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែល​ចូលរួម​អបអរ​ក្បួន​ដង្ហែ​គណបក្ស​ប្រជាជន​ព្រឹក​នេះ ពិតជា​សង្ឃឹម​ជឿជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​នេះ ហើយ​ប្រជាពលរដ្ឋ​នឹងចូលរួម​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​នាវា​កម្ពុជា​បន្ត​ទៀត​។​ប្រជាពលរដ្ឋ​យល់​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​ដឹកនាំ​ប្រទេស​មាន​ការ​រី​ចម្រើន មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់​។​

​ដូច្នេះ​ក្នុង​នាម​ជា​ពលរដ្ឋ​គ្រប់រូប​សូម​គាំទ្រ​ដ៏​ពេញទំហឹង និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជ្រើសរើស​បេក្ខភាព​ឲ្យ​សម្តេច ហ៊ុន សែន ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការ​អភិវឌ្ឃន៍​៕
​សេង ណា​រិទ្ធ​
​

 

r180727f1 r180727f7 r180727f4 r180727f3 r180727f2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.