នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ទូច សុភា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តពោធិ៍សាត់ នៅទីស្នាក់ការសមាគមខេត្ត។ ក្នុងឱកាសនោះ លោក ទូច សុភា ក៏បានឧបត្ថម្ភអាវសមាគម ដល់សមាជិក សមាជិកាដែលបានចូលរួមប្រជុំផងដែរ។




