ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោតសកល ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោតសកល ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តសៀមរាប បានជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោះអសកល ជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីនេះដែរ មានការចូលរួមពីលោក លោកស្រី ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ខេត្តសៀមរាប និងលោក លោកស្រី ជាសមាជិកសមាជិកាគណបក្សខេត្ត ក្រុមការងារថ្នាក់ខេត្ត ប្រធានគណបក្សក្រុង ស្រុក និងបងប្អូនជាអង្គបោះឆ្នោត ប្រមាណជា ៩០០នាក់ចូលរួមផង​ដែរ។

ក្នុងកិច្ចស្វាគមន៍របស់លោក អ៊ាន ឃុន សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល និងជាអនុប្រធានគណៈកម្មាធិការនៃគណៈបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានលើកឡើងពីគោលបំណងនៃកិច្ចសំណេះសំណាល ជាមួយសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កត់ ដែលជាអង្គបោះឆ្នោត គឺដើមី្បពង្រឹងគោលជំហររបស់មន្ត្រីគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតឲ្យទទួលជោគជ័យ។ លោកបន្តថា ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ទាំងអស់មានចំនួន១៣ការិយាល័យ ស្ថិតនៅតាមក្រុង ស្រុកទាំង១៣ ដោយក្នុងមួយការិយាល័យបោះឆ្នោត មានហិបឆ្នោតចំនួន២ និងសន្លឹកឆ្នោត ២ប្រភេទ គឺសម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក។

លោក អ៊ាន ឃុន បានបញ្ជាក់ថា ចំពោះអង្គបោះឆ្នោត សរុប៦៦៨រូប (ស្រី១៧៤រូប) ក្នុងនោះដែរ គណបក្សប្រជាជនកម្ពុជា មានចំនួន៥១៤រូប (ស្រី១៥១រូប) គណបក្សភ្លើងទៀន មានចំនួន១៥៣រូប (ស្រី២៣រូប) និងគណបក្សខ្មែររួបរួមជាតិ មានចំនួន១រូបផង​ដែរ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការថ្នាក់កណ្តាលចុះមូលដ្ឋាន ខេត្តសៀមរាប និងថ្លែងអំណអរគុណ កោតសរសើរវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ការទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក រួមជាមួយនឹងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ ចូលរួមធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោត ដ៏មានសារសំខាន់នេះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏ដូចជាអង្គពិធីទាំងមូលបានធ្វើការគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់នឹងបើកការដ្ឋានក្នុងពេលឆាប់ៗនេះផងដែរ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានលើកឡើងនូវអនុសាសន៍ល្អ ដើមី្បជាមូលដ្ឋានគ្រឹះ និងបានណែនាំឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវ បន្តសាមគ្គីភាព ដោយទទួលខុសត្រូវខ្ពស់ បន្តថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះឯកសារបោះឆ្នោត បន្តរួមគ្នាអនុវត្តផែនការឆ្ពោះទៅដណ្តើមបាននូវជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នា អនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីបន្តពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យផង​ដែរ។

សូមបញ្ជាក់ថា នេះគឺជាថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក នៅខេត្តសៀមរាប៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.