ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

លោក អ៊ុំ រាត្រី ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ

លោក អ៊ុំ រាត្រី ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងសិរីសោភ័ណ ប្រមាណ១,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ។

លោក អ៊ុំ រាត្រី បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្ដើមបើកយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ហើយក្រុងសិរីសោភ័ណ បានបើកយុទ្ធនាឃោសនាបោះឆ្នោតយ៉ាងគគ្រឹកគគ្រេង។ ក្នុងនោះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តទាំងមូល សូមសម្ដែងនូវអំណរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ជាព្រេកជីកប្រវត្តិសាស្ត្រលើកទី១ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។

លោកបានបញ្ជាក់ថា គ្រប់អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន សំដៅលើកកម្ពស់ស្មារតីពង្រឹងទស្សនៈ គោលជំហរ ពង្រីកឆន្ទៈមនសិការ និងការប្ដេជ្ញាចិត្តខ្ពស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីផ្ដល់ឱកាសជូន គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តកសាង និងការពារមាតុភូមិតាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីសម្រេចបាននូវគោលបំណង និងឧត្តមគតិប្រកបដោយមនសិកា ក្នុងបុព្វហេតុ នៃថ្ងៃជ័យជំនះរបស់គណបក្ស។

លោក អ៊ុំ រាត្រី បានបន្ថែមថា ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នោះ ឲ្យមានភាពយុត្តិធម៌ត្រូវការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាល់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតខាងមុខនេះ សម្រាប់ខេត្តបន្ទាយមានជ័យ កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវឈរលើគោលការណ៍អព្យាក្រឹត្យ និងក្រមសីលធម៌ សម្រាប់ចូលរួមការពារសន្តិសុខឲ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.