ប៉ោយប៉ែតៈ ៖ ពលរដ្ឋក្រីក្រជាង១២០គ្រួសាររស់ នៅតាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ទទួលអំណោយពី អាជ្ញាធភូមិមិត្តភាពនិង អាជ្ញាធរសង្កាត់ ប៉ោយប៉ែតកាល ពី ព្រឹក ថ្ងៃទី០៧សីហាឆ្នាំ២០១៥នេះ នៅភូមិទំនប់ក៥ស្ថិត ក្នុង សង្កាត់ និង ប៉ោយ ប៉ែតខេត្តបន្ទាយមានជ័យ ។
ការចែកអំណោយនេះ មានការចូល រួមពី សំណាក់ មេភូមិនិងយុវជន ក្រុមការងារសង្កាត់និង កំលាំងនគរបាលវរៈ ការពារ ព្រំដែនគោក៩១១ ប្រ ហែល២០នាក់ដែល ដឹកនាំដោយ លោក នុត លីចៅ សង្កាត់ ប៉ោយប៉ែត។លោកនុតលីបានប្រាប់ ឲ្យដឹងថាដោយ មើលឃើញ នូវ ទុក្ខ លំបាករបស់បង ប្អូនប្រជាពលរដ្ឋក្រី ក្ររស់នៅតាម បន្ទាត់ព្រំ ដែន កម្ពុជា .ថៃ ទាំង ១២០គ្រួ សារនេះ លោកក៏បាន នាំយកអំណោយបន្តិច បន្តួច ដែល បាន មក ពីអាជ្ញាធរ ភូមិនិងការរៃ អង្គាស ពីសម្បុរស ជននានា ក្នុងក្រុង ប៉ោយប៉ែត និង អាជីវក នៅ ផ្សាររុងកឿ ស្រុកអារ័ញ្ញខេត្ត ស្រះកែវ ប្រទេសថៃ មកចែក ជូន ប្រ ជា ពលរដ្ឋ ដោយក្នុង មួយគ្រួសារ ទទួលបានអង្ករ៥គីឡូទឹក ស៊ីវអ៊ីវ១ដប ទឹក ត្រី១ដបមី៥កញ្ចប់ផងដែរ ។
លោកបញ្ជាក់ថា លោកនិង និង ខំ ព្យា យាម អំពាវរក សប្បុរសជនបន្ត ដើម្បីយក គ្រឿងបរិភោគ មកចែក ជួនពលរដ្ឋ យើង ដែលនៅសេស សលថែមទៀត. ក្រៅពីនោះលោកក៏ បានចេញថវិការ ផ្ទាល់ ខ្លួនជាង ១០០ដុល្លាចែកដល់ ប្រជាពលរដ្ឋ ជាង១០គ្រួ សារ ទៀត ដែល មក លើសកាកំណត់។ទោះបីជាអំណោយនេះ មិនច្រើន តែគឺ ជាការ យកចិត្ត ទុកដាក់ ជួយគ្នាក្នុងគ្រាលំបាកក្នុងនាមអាជ្ងាធរនិងជាខ្មែរឈាមជ័រដូចគ្នា ។ ក្នុងនោះដែរ ប្រជាពលរដ្ឋ ក៏មានកាត្រេកអរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរ ដែលចុះចែកអំណោយដល់ពួកកគាត់កំពុងតែជួបកាលំបាក ៕





