ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ខួបលើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ, នាយឧត្តមសេនីយ៍ អភិសន្ដិបណ្ឌិត ស សុខា រំលឹកមន្ដ្រីទាំងអស់ត្រូវ ធ្វើជាអ្នកបម្រើពលរដ្ឋ

ខួបលើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិ, នាយឧត្តមសេនីយ៍ អភិសន្ដិបណ្ឌិត ស សុខា រំលឹកមន្ដ្រីទាំងអស់ត្រូវ ធ្វើជាអ្នកបម្រើពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)។ ពិធីនេះត្រូវបានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ។

ការរៀបចំទិវារំលឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិ គឺក្នុងគោលបំណងរំលឹក ដល់ព្រះករុណាទិគុណដ៏ថ្លៃថ្លានៃព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានបង្កើតនូវស្ថាប័ន «នគរបាលជាតិកម្ពុជា» ក្នុងព្រះរាជបំណងការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អភិសន្ដិបណ្ឌិត ស សុខា បានលើកឡើងថា កិច្ចការងារសំខាន់៣ ដែលក្រសួងមហាផ្ទៃយកចិត្តទុកដាក់ និងបន្តធ្វើរួមមាន៖

* ទី១៖ ការថែរក្សាសុខសុវត្ថិភាព សន្តិភាព ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់នៅក្នុងសង្គមកម្ពុជា ជាពិសេសការត្រួតពិនិត្យ ចំពោះការអនុវត្តច្បាប់នានា
* ទី២៖ ការថែរក្សាកេរ្ដិ៍តំណែស្នាដៃរបស់អតីតថ្នាក់ដឹកនាំជំនាន់មុន ក្នុងគោលដៅពង្រីកគុណភាពនូវអ្វីដែលសម្រេចបានកន្លងមក
* ទី៣៖ កំណែទម្រង់កងកម្លាំងនគរបាលជាតិ ដោយតម្រូវឲ្យមន្រ្តីទាំងអស់ ត្រូវប្រកាន់ខ្ជាប់តួរនាទីជាអ្នកបម្រើបប្រជាពលរដ្ឋ មិនមែនជាម្ចាស់ប្រជាពលរដ្ឋ និងបញ្ជាប្រជាពលរដ្ឋតាមតែចិត្តនោះទេ។

នាយឧត្តមសេនីយ៍ អភិសន្ដិបណ្ឌិត ស សុខា បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវដើរតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាអ្នកបង្គាប់បញ្ជាប្រជាពលរដ្ឋនោះទេ ពោលត្រូវបម្រើសេវាឲ្យបានល្អបំផុត។ នាយឧត្តមសេនីយ៍ ក៏បានណែនាំឲ្យកែលម្អនូវរាល់ចំណុចខ្វះខាត ដែលបានកើនឡើងកន្លងមក។

នាយឧត្តមសេនីយ៍ ស សុខា ថ្លែងយ៉ាងដូច្នេះថា «សូមឲ្យមន្ដ្រីរបស់យើងទាំងអស់ដែលមានវត្តមាននៅទីនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ រហូតដល់មន្ដ្រីថ្នាក់តូច សូមដើរតួជាអ្នកបម្រើប្រជាពលរដ្ឋមិនមែនជាម្ចាស់ប្រជាពលរដ្ឋបញ្ជាឲ្យគាត់ធ្វើតាមតែចិត្តនោះទេ នេះគឺជាមន្ដ្រីដែលមានក្របសីលធម៌វិជ្ជាជីវៈខ្ពស់ ដូច្នេះក្នុងនីតិកាលទី៧ ក៏ដូចជាខួបលើកទី៧៩នៅពេលនេះ គឺជាសារសំខាន់ក្នុងការពិនិត្យដើរតួ កែលម្អធ្វើជាអ្នកបម្រើប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើមិចឲ្យមានភាពសុខដុមរមនានៅក្នុងសង្គម»។

នាយឧត្តមសេនីយ៍អភិសន្ដិបណ្ឌិត បានថ្លែងអំណរគុណដល់ការលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងពេលវេលា របស់កងកម្លាំងនគរបាលជាតិ សម្រាប់ជាតិមាតុភូមិប្រជាពលរដ្ឋ និងជំរុញដល់នគរបាលជាតិ នៅគ្រប់រាជធានីខេត្ត និងគ្រប់ស្ថាប័នអង្គភាព បន្តបំពេញភារកិច្ចតួនាទីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លោកថា កងកម្លាំងនគរបាលជាតិ ក៏ជាកម្លាំងដ៏សំខាន់ តាមរយៈការប្រកៀកស្មាជាមួយកងទ័ពកម្ពុជា ក្នុងការជួយទប់ស្កាត់ និងបំបែកកម្លាំងរបស់ពួកខ្មែរក្រហម រហូតដល់កម្ពុជារកបាននូវសុខសន្តិភាពដ៏ពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានរំលឹកនូវអ្វីដែលមិនអាចបំភ្លេចបានទៀតនោះ គឺកាលពីឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទៃនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងនៅឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ាន (Sea Game) និងអាស៊ានប៉ារ៉ាហ្គេម គឺកម្លាំងនគរបាលជាតិ និងកងកម្លាំងនានា បានចូលរួមថែរក្សាសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំប្រទេសនានា និងក្រុមកីឡាករ កីឡាការិនី ធ្វើឲ្យកិច្ចប្រជុំ កម្មវិធី និងការប្រកួតកីឡានានា បានប្រព្រឹត្តិទៅរលូន និងប្រកបដោយជោគជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.