ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក នេត្រ ភក្ត្រា៖ «បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌ នៃការផ្តល់ការគាំពារដល់មន្ត្រី នៃក្រសួងព័ត៌មាន»

លោក នេត្រ ភក្ត្រា៖ «បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌ នៃការផ្តល់ការគាំពារដល់មន្ត្រី នៃក្រសួងព័ត៌មាន»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ «បន្ទប់សុខភាពមន្ត្រីជាផ្នែកមួយក្នុងក្របខណ្ឌនៃការផ្តល់ការគាំពារដល់មន្ត្រីនៃក្រសួងព័ត៌មានក្នុងការថែទាំសុខភាព និងផ្តល់នូវការប្រឹក្សយោបល់បឋមដល់មន្ត្រី ករណីពួកគាត់មានបញ្ហាសុខភាពជាយថាហេតុ នៅក្នុងអំឡុងពេលនៃការបំពេញការងារ ឬមានបញ្ហាសុខភាពតិចតួច»។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព៏ត៌មាន ក្នុងឱកាសនៃការប្រកាសដាក់ឱ្យប្រើប្រាស់ «បន្ទប់សុខភាពមន្ត្រី» នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។ ការគាំពារមន្ត្រីដែលជាផ្នែកមួយដើម្បីឱ្យមន្ត្រីមានសុខភាពល្អ និងជួយសម្រាលការចំណាយរបស់មន្ត្រី។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សុខភាពន្ត្រីជាកត្តាសំខាន់ដែលក្រសួងព័ត៌មានបានយកចិត្តទុកដាក់។ បន្ថែមពីការគាំពាររបស់រាជរដ្ឋាភិបាលតាមរយៈបេឡាសន្តិសុខសង្គម ប.ស.ស, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែង ក្នុងការផ្តល់ការគាំពារសុខភាពមន្ត្រី ដោយស្វះស្វែងរកដៃគូក្នុងការបញ្ចុះតម្លៃការពិនិត្យសុខភាពរបស់មន្ត្រីនិងក្រុមគ្រួសារ​របស់គាត់ ក៏ដូចជាជូនដល់អ្នកកាសែតដែលបានចុះបញ្ជីត្រឹមត្រូវ ជាមួយមជ្ឈមណ្ឌលវិភាគវេជ្ជសាស្ត្រ ប៊ូយ៉ូមេឌិក។ រដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងក៏បានផ្តល់ការឧបត្ថម្ភអង្ករនិងគ្រឿងឧបភោគបរិភោគប្រចាំខែដល់មន្ត្រីដែលជួបការលំបាកក្នុងជីវភាពប្រមាណ ៣០០ នាក់ក្នុងមួយខែៗ។

បន្ទប់សុខភាពមន្ត្រីដែលជាផ្នែកនៃការផ្តល់ប្រឹក្សាដល់មន្ត្រីមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រចាំការដែលមន្ត្រីដែលមានបញ្ហាសុខភាពអាចមកទទួលសេវាដោយមិនគិតថ្លៃ។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត សៅ សំបូរ និងក្រុមការងារ ដែលបានខិតខំប្រឹងប្រែង និងជួយដល់ក្រសួងព័ត៌មានក្នុងការរៀបចំបន្ទប់សុខភាពមន្ត្រីសម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ក្រសួងព័ត៌មានបាននិងកំពុងរៀបចំទារកដ្ឋានសម្រាប់ មន្ត្រីជាស្ត្រី និងកូនៗរបស់មន្ត្រីផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.