ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៦៧នាក់បានបើកវគ្គហ្វឹកហ្វឺនបំប៉នការងាររក្សាសណ្តាប់ធ្នាប់នឹងអន្តរាគមន៍បន្ថែមលើមុខជំនាញរបស់ខ្លួន

នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៦៧នាក់បានបើកវគ្គហ្វឹកហ្វឺនបំប៉នការងាររក្សាសណ្តាប់ធ្នាប់នឹងអន្តរាគមន៍បន្ថែមលើមុខជំនាញរបស់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៦៧នាក់បានបើកវគ្គហ្វឹកហ្វឺនបំប៉នការងាររក្សាសណ្តាប់ធ្នាប់នឹងអន្តរាគមន៍បន្ថែមលើមុខជំនាញរបស់ខ្លួន

ខេត្តព្រះវិហារ!នាយទាហាន នាយទាហាន
រងនៃកងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារចំនួន៦៧នាក់បានបើកវគ្គហ្វឹកហ្វឺនបំប៉នការងារក្សាសណ្តាប់ធ្នាប់នឹងអន្តរាគមន៏បន្ថែមលើមុខជំនាញរបស់ខ្លួន។

ពិធីបើកវគ្គហ្វឹកហ្វឺនដល់នាយ នាយរងកម្លាំងកងរាជអាវុធហត្ថនេះ
គឺបានប្រាព្វធ្វើឡើងនៅព្រឹកថ្ងៃទី១៥ខែ
ឩសភាឆ្នាំ២០២៤ស្ថិតក្រោមអធិបតីភាព
លោកឩត្តមសេនីយ៏ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នឹងដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាមេបញ្ជាការរងនាយសេនាធិការ នាយសេនាធិការរងប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យនឹងអស់លោកដែលជាមេបញ្ជាការ មេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថអញ្ជើញមកពីបណ្តាក្រុងស្រុកទាំង៨ចំណុះឲ្យទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារសរុបប្រមាណ១១៥នាក់។

ឆ្លៀតនៅក្នុងឪកាសនោះលោកឩត្តសេនីយ៍ត្រីកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារក៏បានមានប្រសាសន៏ផ្តាំផ្ញើរទៅដល់អង្គសិក្ខាកាមទាំងអស់ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ដែលការគោរពវិន័យនេះគឺបាននាំឲ្យខ្លួនយើងរីកចម្រើននឹងទទួលបាននូវភាពជោគជ័យ។

ជាការពិតណាស់លោកមេបញ្ជាការថាវិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ វិន័យជាមាសប្រាក់ ក្នុងនាមយើងដែលជាសិក្ខាកាមត្រូវយកចិត្តទុកដាក់នឹងក្រេបជញ្ជក់យកនូវមុខជំនាញដែលលោកគ្រូបង្វឹក ហ្វឹកហាតដល់យើងទាំងផ្នែកការងាររក្សាសណ្តាបធ្នាប់សាធារណ:ទាំងផ្នែកអន្តរាគមន៏ពីព្រោះមុខជំនាញទាំងពីរខាងលើនេះគឺវាមានសារះសំខាន់ណាស់សម្រាបយើងជាមន្ត្រីនគរបាលយុត្តិធម៏។

ជាមួយគ្នានោះដែរលោកមេបញ្ជាការក៏បានថ្លែងកោតសរសើរដល់នាយទាហាន
នាយទាហានរងកម្លាំងកងរាជអាវុធហត្ថជាសិក្ខាកាមដែលត្រូវបានបើកវគ្គហ្វឹកហ្វឺននាខណ:ពេលនេះថារយះកាលកន្លងមកថ្វីត្បិតអង្គសិក្ខាកាមយើងបានបំពេញតួរនាទីភារកិច្ចស្នូលរបស់ខ្លួនបានល្អឬក៏ល្អមធ្យមពិតមែនក៏ប៉ុន្តែយើងឩទាហរណ៏ថា សូម្បីផ្លែកាំបិតបើយើងសំលៀងឲ្យមុតហើយយើងទុកវាចោលដោយមិនបានប្រើការនោះ ក៏វាច្រេះ
សុីធ្វើឲ្យមុខកាំបិតនោះទៅជារឹលលែងមុតនោះដែរ ហើយមុខជំនាញរបស់អង្គសិក្ខាកាមរបស់យើងក៏ដូច្នេះដែរ លោកមេបញ្ជាការបន្តទៀតថាពិតណាស់ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៏គឺកន្លងមកតែងមានការហ្វឹកហ្វឺនលើមុខជំនាញទាំងអស់ហ្នឹងមកហើយដែរក៏ប៉ុន្តែបើយើងមិនរំលឹកវាខ្លះមកវិញនោះទេវាក៏អាចក្លាយដូចផ្លែកាំបិតដែលសំលៀងមុតហើយទុកវាចោលយ៉ាងដូច្នោះដែរ។

បន្ថែមពីនោះលោកមេបញ្ជាការក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ដែលត្រូវបើកវគ្គហ្វឹកហ្វឺនទាំងនេះធ្វើយ៉ាងណាត្រូវយកមុខជំនាញដែលទទួលបានពីការហ្វឹកហ្វឺនក្នុងវគ្គនេះយកទៅប្រើប្រាស់ឲ្យចំគោលដៅការពារសន្តិសុខសង្គមជាតិនឹងក្នុងនាមកម្លាំងនគរបាលយុត្តិធម៏គឺឈលើភាពសច្ចះធម៏
យុត្តិធម៏ តែក៏មិនត្រូវឈអោបដៃមើលនូវរាល់ទង្វើររបស់បក្ខពួកឬក៏ក្រុមជនទាំងឡាយណាដែលបង្កអសន្តិសុខឬក៏មានចេតនា ណាមួយមកបំផ្លាញសន្តិភាពនោះបានឡើយពីព្រោះកម្លាំងប្រដាប់អាវុធត្រូវមានឆន្ទះស្មោះត្រង់ជាមួយនឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតការពាររដ្ឋធមនុញ្ញការពារព្រះរាជបល្ល័ងនឹងអង្គព្រះមហាក្សត្យ។

គួររំលឹកផងដែរថាសិក្ខាកាមដែលត្រូវបើកវគ្គហ្វឹកហ្វឺននាខណះពេលនេះចំនួន
៦៧នាក់ក្នុងនោះស្រីចំនួន៤នាក់ផងដែរ។

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.