ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពាវនាវដល់បណ្ដាអង្គភាព ស្ថិតនៅថ្នាក់ក្រោមជាតិ ត្រូវប្រុងប្រយ័ត្នខ្ពស់ លើបញ្ហានៃការប្រើប្រាស់គ្រឿងញៀន

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អំពាវនាវដល់បណ្ដាអង្គភាព ស្ថិតនៅថ្នាក់ក្រោមជាតិ ត្រូវប្រុងប្រយ័ត្នខ្ពស់ លើបញ្ហានៃការប្រើប្រាស់គ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវដល់បណ្ដាអង្គភាពពាក់ព័ន្ធ និងមន្ត្រី ដែលស្ថិតនៅថ្នាក់ក្រោមជាតិទាំងអស់ នៃក្រសួងសង្គមកិច្ច ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើបញ្ហានៃការប្រើប្រាស់គ្រឿងញៀន ដែលអាចកើតមានឡើង នៅក្នុងសង្គមគ្រួសារ និងឈានទៅប៉ះពាល់ដល់សង្គមជាតិ។

លោក ជា សុមេធី បានអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកម្មវិធីប្រារព្ធទិវាអន្តរជាតិ ស្ដីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ «គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច» ដែលបានរៀបចំឡើង នៅទីស្ដីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

បើតាមរដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រួសារត្រូវបានរាប់បញ្ចូលទាំងជីដូនជីតា បងប្អូនសាច់ញាតិអាណាព្យាបាលបិតា និងកូនចៅជាដើម ដូច្នេះក្នុងនាមជាអ្នកបង្កើតគ្រួសារ ត្រូវមានការទទួលខុស ត្រូវឲ្យបានខ្ពស់ ដោយត្រូវធ្វើយ៉ាងណាឲ្យគ្រួសារមានសុភមង្គល និងពោរពេញទៅដោយសុវត្ថិភាព ព្រមទាំងមានភាពកក់ថែមទៀតផង។

លោក ជា សុមេធី បានថ្លែងថា «ត្រូវផ្ដល់ភាពកក់ក្កៅទៅដល់កូនៗ និងផ្ដល់ការអប់រំណែនាំទូន្មាន ដល់ពួកគេឲ្យបានច្រើន ព្រោះដើម្បីតម្រង់ទិសឲ្យពួកគេ បានដើរទៅរកផ្លូវត្រូវសម្រាប់អនាគត របស់ពួកគេ ពិសេសគឺត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាថា ពួកគេមិនមានការប៉ះពាល់ជាមួយនឹងគ្រឿងញៀន»។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រសិនបើកូនៗរបស់យើងបានរងផលប៉ះពាល់ដោយសារគ្រឿងញៀននោះ គឺអាចបំផ្លាញសុខភាព និងអនាគតរបស់ពួកគេ ដូច្នេះក្នុងនាមជាអាណាព្យាបាលត្រូវ តែមានកាតព្វកិច្ចក្នុងការការពារ និងថែរក្សាកូនៗឲ្យមានសុវត្ថិភាព និងជៀសឆ្ងាយពីបញ្ហាគ្រឿងញៀការប្រើប្រាស់ និងសេពគ្រឿងញៀនជាដើម។ មួយវិញទៀត ផលប៉ះពាល់ នៃគ្រឿងញៀន គឺអាចធ្វើឲ្យមនុស្សបាត់បង់ស្មារតី និងអាចក្លាយទៅជាមនុស្សវិកលចរិក លែងដឹងខុសត្រូវអ្វីទាំងអស់ រីឯប្រព័ន្ធនៃសុខភាពរាងកាយ ត្រូវចុះទ្រុឌទ្រោមអន់ខ្សោយផងដែរ។

ដូច្នេះឆ្លើយតបលើករណីនេះ លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យមន្ត្រីដែលស្ថិតនៅក្រោមក្របខណ្ឌនៃក្រសួងសង្គមកិច្ចទាំងអស់ ត្រូវក្តាប់នូវស្ថានការណ៍នេះអោយបាន នឹងត្រូវចៀសឲ្យឆ្ងាយ ដើម្បីសុខ ភាពក្រុមគ្រួសារអនាគតកូនៗ និងសង្គមជាតិទាំងមូល។

យ៉ាងណា ក៏ដោយយុទ្ធនាការនៃការទប់ស្កាត់បញ្ហាគ្រឿងញៀន នាពេលបច្ចុប្បន្ននេះ បានក្លាយជាប្រធានបទក្កៅ ក្នុងការរឹតបន្តឹងឪ្យមានការចូលរួមអនុវត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់បណ្តាក្រសួងនានា និងអង្គការសង្គមស៊ីវិលទាំងអស់នៅក្នុងប្រទេសកម្ពុជា។

គេមើលឃើញថា តាមរយៈយុទ្ធនាការនៃការរឹតបន្តឹងលើរឿងបញ្ហានេះបណ្ដាស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្តីបានខិតខំផ្សព្វផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន និងបានដាក់ចេញជាវិធានការណ៍ ធ្វើតេស្តរកសារធាតុញៀននៅក្នុងខ្លួន។ ហើយបើក្នុងករណីរកឃើញជនណាម្នាក់ ដែលមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ជននោះនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌរបស់ក្រសួងដោយមិនលើកលែង។

ជាក់ស្ដែងក្នុងពេលបច្ចុប្បន្ននេះ ក្រសួងនានានៅ ក្នុងប្រទេសកម្ពុជា បានបន្តអនុវត្តនូវការធ្វើតេស្តទឹកនោមរកសារធាតុញៀននៅក្នុងខ្លួន។ ការធ្វើតេស្តរកសារធាតុញៀននៅក្នុងខ្លួន គឺជាការរួមចំណែកដ៏ធំធេងមួយទៀត បន្ទាប់ពីការទប់ស្កាត់បញ្ហាគ្រឿងញៀនពីក្នុងក្រុមគ្រួសារ។ ដែលនេះអាចចាត់ទុកថា វាគឺជាការបង្ក្រាបទប់ស្កាត់ករណីគ្រឿងញៀនដ៏មានប្រសិទ្ធភាព ក្នុងការមិនឲ្យមានការចរាចរណ៍គ្រឿងញៀន ការប្រើប្រាស់គ្រឿងញៀន ការសេពគ្រឿងញៀន នៅក្នុងអង្គភាពស្ថាប័ននៅក្នុងប្រទេសកម្ពុជា ឬក៏តាមរយៈបុគ្គលខ្លួនផ្ទាល់តែម្តង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.