ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

លោក មាស សុភា ប្រាប់ពលរដ្ឋនៅខេត្តព្រះវិហារថា ព្រែកជីកហ្វូណន-តេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចជាតិ, សូមបងប្អូនកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូច

លោក មាស សុភា ប្រាប់ពលរដ្ឋនៅខេត្តព្រះវិហារថា ព្រែកជីកហ្វូណន-តេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចជាតិ, សូមបងប្អូនកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងមួយក្តាប់តូច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក មាស សុភា ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌុលព្រះវិហារ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ពីសារៈសំខាន់របស់គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងជាក់លាក់មួយដែលរាជរដ្ឋាភិបាលតាំងចិត្តយ៉ាងមុតមាំ និងធ្វើឱ្យបាន ព្រោះគម្រោងប្រវត្តិសាស្រ្តមួយនេះ នឹងជួយបង្កើនសេដ្ឋកិច្ចជាតិយ៉ាងច្រើន មិនដូចពាក្យញុះញុងរបស់ក្រុមប្រឆាំងមួយក្តាប់តូចនោះឡើយ។

ការថ្លែងរបស់លោក មាស សុភា ក្នុងឱកាសដែលលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព១ខ្នង ស្ថិតនៅក្នុងបរិវេណមណ្ឌុលសុខភាពរណសិរ្យ ក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាអំណោយរបស់លោក និងក្រុមគ្រួសារ ដោយមានការចូលរួមពីក្រុមការងារនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

លោក មាស សុភា បានថ្លែងបញ្ជាក់ថា «ព្រែកជីកហ្វូណន-តេជោ បានផ្តល់ផលចំណេញដល់ជាតិរបស់យើង លើការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងពីទន្លេមេគង្គទៅកាន់សមុទ្រ មិនដូចពាក្យញុះញុងរបស់ក្រុមប្រឆាំងថាជាឧបាយកល របស់រៀតណាម ជាឧបាយក់របស់ចិន ចង់លេបយកទឹកដីកម្ពុជានោះទេ។ សម័យនេះហើយចង់លេបយកទឹកដីមិចកើត ព្រោះបច្ចុប្បន្ននេះយើងមានច្បាប់ទម្លាប់ មានអន្តរជាតិ ហើយគម្រោងព្រែកជីកហ្វូណន-តេជោ នេះ គឺគ្រប់ស្ថាប័ន ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីមានការគាំទ្រយ៉ាងខ្លាំងក្លាបំផុត»។

តំណាងរាស្ត្រមណ្ឌុលព្រះវិហារ លោក មាស សុភា បានគូសរំលេចថា មូលហេតុដែលលោកផ្តើមចាប់អារម្មណ៍សាងសង់អគារសម្ភពនៅឃុំរណសិរ្យ គឺមានរឿងទាក់ទងនឹងការឈឺចាប់របស់ភរិយាលោក កាលពីសម័យប៉ុលពត ត្រូវបានជម្លៀសមកនៅទីនេះ ហើយលោកបានតាំងចិត្តថា បើបានទៅនៅភ្នំពេញ គឺមិនភ្លេចប្រជាពលរដ្ឋនៅឃុំរណសិរ្យនេះដែរ ទើបលោកសម្រេចសាងសង់អគារសម្ភពនៅទីនេះទុកជាចំណងដៃ និងទុកជាអនុស្សាវរីយ៍ បន្ទាប់ពីអគារសម្ភពនៅស្រុករវៀង និងនៅស្រុកឆែប។

លោក មាស សុភា បានថ្លែងថា «តម្លៃដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សយើងម្នាក់ៗគឺសុខភាព បើយើងគ្មានសុខភាពទេ យើងនឹងគ្មានអ្វីៗទាំងអស់ ដូច្នេះសូមចូលរួមថែរក្សាសុខភាពរបស់យើងឱ្យបានល្អ»។ លោកថា អគារសម្ភពនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទីនេះច្រើនណាស់ ពិសេសបានកាត់បន្ថយការធ្វើដំណើររបស់បងប្អូនស្ត្រីយើង ទៅប្រសូត្របុត្រនៅទីកន្លែងឆ្ងាយ ក៏ដូចជាកាត់បន្ថយបានអត្រាគ្រោះថ្នាក់ដោយការប្រសូត្របុត្រនេះផងដែរ។

សូមបញ្ជាក់ថា អគារសម្ភព១ខ្នងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះមានទំហ៊ំ៥ម៉ែត្រx១៣.៥០ម៉ែត្រ កម្ពស់៥.៥០ម៉ែត្រ ធ្វើអំពីបេតុងប្រក់ក្បឿង ក្រាលការ៉ូឡា ចាប់ផ្តើមសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ និងសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកាចំនួន ៨០.០០០.០០០រៀល ជាថវិការបស់លោក មាស សុភា និងលោកជំទាវ និងចំណាយលើសម្ភារបរិក្ខា គ្រែសម្រាល១ឈុត បំពាក់ម៉ាស៊ីនត្រជាក់១ កង្ហារ វាំងនន ចំណាយលើពិធីសម្ពោធ សរុបថវិកា១៨.២២៩.៧៧០ ឧបត្ថម្ភដោយលោក សំ លាងទ្រី និងគ្រែពេទ្យចំនួន៤ ឧបត្ថម្ភដោយមន្ទីរសុខាភិបាលខេត្តព្រះវិហារ៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.