ប្រទេសកម្ពុជា តា ម៉ក់ ហឺន ក៏បានយកអ្វីដែលបានឃើញផ្ទាល់ភ្នែក ទៅនិយាយ ទៅផ្សព្វផ្សាយទាំងលើបណ្តាញសង្គម និងវេទិកានានាលើទឹកដីអាមេរិក ដើម្បីផ្តល់ព័ត៌មានពិតពីប្រទេសកម្ពុជា ជូនដល់ខ្មែររស់នៅសហរដ្ឋអាមេរិក។
បើតាមតា ម៉ក់ ហឺន បន្ទាប់ពីទទួលបានព័ត៌មាន តាមរយៈការផ្សព្វផ្សាយនេះ មានខ្មែរជាច្រើន ដែលនឹកស្រុកកំណើត ហើយបារម្ភមានបញ្ហាមិនហ៊ានមកលេងស្រុកកំណើតនោះ ក៏បានប្រែចិត្ត ហើយមកលេងស្រុកជាបន្តបន្ទាប់។
ក្នុងដំណើរនៅកម្ពុជាជាលើកទី៣នេះ តា ម៉ក់ ហឺន បានអះអាងដែរថា នឹងយកព័ត៌មានពិតពីកម្ពុជា ទៅផ្សព្វផ្សាយជូនដល់សហគមន៍ខ្មែរនៅអាមេរិក កុំឱ្យមានការយល់ច្រឡំ ឬយល់ខុសតាមរយៈការផ្សព្វផ្សាយមិនពិតពីបុគ្គលមួយចំនួនដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តា ម៉ក់ ហឺន ក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីអាមេរិក ឱ្យមកលេងស្រុក ប្រសិនបើចង់ដឹងស្ថានភាពពិតរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ៕





























