ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

Ratha:
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះ សំណាលសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញក្តីសោមនស្សសប្បាយរីករាយក្រៃលែង ដែលនាយឧត្តមសេនីយ៍បានមកសំណេះសំណាល សាកសួរសុខទុក្ខដោយផ្ទាល់ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅកងពលតូចអន្តរាគម៍លេខ១នាពេលនេះ គឺស្របពេលនឹងការគម្រប់ខួបលើកទី៤៦ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៤ ដែលជាប្រភពដើមនៃកងយោធពលខេមរភូមិន្ទ នាពេលបច្ចុប្បន្ននេះ។
នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពីសំណាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងពីសំណាក់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគម៍លេខ១ទាំងអស់។

តាមរយៈអស់លោកជានាយទាហាន ដែលមានវត្តមាននៅពិធីនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះគ្រួសារ ដែលមានស្ត្រីជាភរិយា ក្មួយៗជាកូន ជាចៅ លោកឪពុក អ្នកម្តាយជាទីស្រឡាញ់ របស់យោធិនទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុវែង សម្បូរទ្រព្យ ចម្រើនបញ្ញា និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។
នាយឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថា កម្ពុជាមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញលេញ បាន២៦ឆ្នាំ ៧ខែ និង១៧ថ្ងៃហើយ។ បន្ទាប់ពីប្រទេសកម្ពុជា ធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍អស់រយៈពេលជិត ២៩ឆ្នាំ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រជាជន និងប្រទេសកម្ពុជា ស្គាល់ពាក្យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ជាលើកដំបូងរយៈពេលជាង៥០០ឆ្នាំ។

នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា «សន្តិភាពពិតជាមានតម្លៃណាស់ ព្រោះសន្តិភាព បាននាំឱ្យយើងជួបជុំក្រុមគ្រួសារ សប្បាយរីករាយ ផ្តល់ឱកាសឱ្យយើងនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឱ្យជីវភាពរស់នៅ កាន់តែប្រសើរឡើងជាបណ្តើរៗ។ សន្តិភាពនេះ គឺបានកើតឡើងពីនយោបាយឈ្នះឈ្នះ ដែលបង្កើតឡើង និងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៏ឯក ជាបិតាសន្តិភាព។ យើងទាំងអស់គ្នា សូមថ្លែងអំណរគុណ ដឹងគុណ និងសូមជូនពរសម្តេចតេជោ សូមសម្តេចមានសុខភាពល្អបរិបូរណ៍ ជន្មាយុវែង បន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែអភិវឌ្ឍន៍ជឿនលឿនបន្ថែមទៀត»
នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការអបអរសាទរ ជាមួយនឹងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ រីកដុះដាលលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល។ កងយោធពលខេមរភូមិន្ទ បានរួមចំណែកកសាង បង្កើតស្នាដៃ និងសមិទ្ធផលធំៗជាអាទិ៍៖
*ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេស សង្រ្គោះអាយុជីវិតប្រជាជន និងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ធ្វើជាស្នូលក្នុងការអនុវត្ត នយោបាយឈ្នះឈ្នះ ចូលរួមស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ ធារាសាស្ត្រ ដោះមីនរំដោះដីស្រែជូនប្រជាជន ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ការពារធនធានធម្មជាតិ សង្រ្គោះប្រជាជនពេលជួបគ្រោះមហន្តរាយ និងចូលរួមថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ លើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។ល។

ដោយឡែក កងពលតូចអន្តរាគម៍លេខ១ ចាប់តាំងពីថ្ងៃបង្កើត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩០មក (អតីតកងពលធំថ្មើរជើងគ្រឿងយន្តលេខ៧) យុទ្ធជន យុទ្ធនារីក្នុងកងពលទាំងមូល បានកសាង បង្កើតបានស្នាដៃ សមិទ្ធផលជាច្រើន សម្រាប់យុទ្ធជនជំនាន់ក្រោយ និងបានកែសម្រួលក្របខ័ណ្ឌ តួនាទី ភារកិច្ចជាបន្តបន្ទាប់។ ដូច្នេះសូមនាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប គ្រប់ជំនាន់ ត្រូវមានមោទនភាពផង និងមានការទទួលខុសត្រូវថែរក្សាប្រពៃណី ស្នាដៃ សមិទ្ធផល ដែលវីរយុទ្ធជនរៀមច្បង បានធ្វើពលិកម្មកសាងទុកមក ឱ្យបានយូរអង្វែងសម្រាប់ជាប្រយោជន៍ ជាកម្លាំងដ៏ស្មោះត្រង់ក្នុងការការពារខឿនឯករាជ្យ បូរណភាព និងអធិបតេយ្យជាតិ។
ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍មេបញ្ជាការ បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលត្រូវ៖
*មានទស្សនៈ ឆន្ទៈត្រឹមត្រូវ គោលជំហររឹងមាំ អង់អាចក្លាហាន មានវិន័យ គោរពច្បាប់ និងមានសាមគ្គីឯកភាពផ្ទៃក្នុងល្អ គោរពម៉ឺងម៉ាត់ឋានានុក្រមកងទ័ព ដើម្បីបន្តចូលរួមរក្សា ការពារសន្តិភាពដែលរកបានដោយលំបាក។
*ការពារដាច់ខាតរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។
*បន្តយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជំនាញ អប់រំនយោបាយចិត្តសាស្ត្រដល់កងទ័ព មានសមត្ថភាព លទ្ធភាព មានស្មារតីប្រយុទ្ធប្តូផ្តាច់ រក្សាប្រពៃណីជាកងទ័ព ប្រសូត្រពីប្រជាជន ដើម្បីប្រជាជន មិនប្រព្រឹត្តអំពើល្មើសច្បាប់នានា ដែលនាំឱ្យបាត់បង់នូបកិត្តិយស សេចក្តីថ្លៃថ្នូររបស់កងទ័ព។
*អង្គភាព ត្រូវស្រាវជ្រាវ ចងក្រងប្រវត្តិស្នារដៃទាំងអស់របស់ខ្លួន ទុកជាបទពិសោធន៍ និងទុកជាឯកសារឱ្យបានគង់វង់ យូរអង្វែង។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណ ចំពោះការរៀបចំបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ និងការតាមដានស្តាប់ ឯកភាពយល់ព្រម គាំទ្រប្រសាសន៍សំណេះសំណាល ជាមួយនិងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ចូលរួមទប់ស្កាត់នូវរាល់ឧបាយកល កលល្បិច បំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ពីមជ្ឈដ្ឋានប្រតិកិរិយាទាំងក្នុងនិងក្រៅប្រទេស។ ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខនោះដែរ នាយឧត្តមសេនីយ៍ បានឧបត្ថម្ភនូវថវិកាចំនួន ៣៩លានរៀល និងស្រាបៀរចំនួន៣០០កេស ដល់កងពលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.