ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

ពិធីបុណ្យឆ្លងបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សា សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងរបង ខ្លោងទ្វារ នៅវត្តកែវមណីរាម ស្ថិតក្នុងស្រុករំដួល

ពិធីបុណ្យឆ្លងបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សា សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងរបង ខ្លោងទ្វារ នៅវត្តកែវមណីរាម ស្ថិតក្នុងស្រុករំដួល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ពិធីបុណ្យឆ្លងបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សា សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងរបង ខ្លោងទ្វារ នៅវត្តកែវមណីរាម ស្ថិតក្នុងស្រុករំដួល

(ខេត្តស្វាយរៀង)÷នាព្រឹកថ្ងៃទី១៤ ខែឧសភឆ្នាំ២០២៤នេះឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ដស្វាយរៀង​ និងលោកជំទាវអញ្ជេីញជាអធិបតីក្នុងពិធីបុណ្យឆ្លងបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សា សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាកសាងរបង ខ្លោងទ្វារ នៅវត្តកែវមណីរាម ស្ថិតនៅភូមិព្រះអង្គកែវ ឃុំជ្រុងពពេល ស្រុករំដួល។

ពិធីនេះមានការចូលរួមពីឯកឧត្តម ហែម អាន លោកជំទាវ​ ឯកឧត្តម​ ហែម ពិសិដ្ឋ​ អភិបាលរងខេត្តនិងលោកជំទាវ,ឯកឧត្តម​ សរ សុដានី​ អភិបាលរងខេត្ត ឯកឧត្តម​ លោកជំទាវជាសប្បុរសជន​ ព្រមទាំងមន្ត្រីរាជការអាជ្ញាធរដែនដីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី តាជីនិងប្រជាពលរដ្ឋសរុបប្រមាណជាង ៥០០ នាក់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំជ្រុងពពេលយើងនេះ ក៏ដូចជានៅទូទាំងស្រុករំដួល។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ និងរន្ទះជាដើម និងសូមឲ្យអាជ្ញាធរ ត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបាន ទាន់ពេលវេលា ពេលមានគ្រោះធម្មជាតិកើតឡើង ជាមួយនិងការបន្តការយកចិត្តទុកដាក់តាមដានការប្រើប្រាស់ទឹកនៅតាមបណ្ដាមូលដ្ឋាន ទាំងនៅក្នុងការបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ ។

ឯកឧត្តម​បន្តថា​ សមិទ្ធផលជាច្រើនដែលកើតមានឡើងនៅក្នុងវត្តកែវមណីរាម បើទោះបីជាវត្តទើបតែផ្ដួចផ្ដើមបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ និងមានអាយុកាលត្រឹមតែ ១៦ឆ្នាំយ៉ាងណាក្ដី​ ក្នុងនាមអាជ្ញាធរខេត្ត​ សូមថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ ជាពិសេសឯកឧត្តម ហែម អាន និងក្រុមគ្រួសារ ដែលបានចូលរួមគាំទ្រ និងកសាងនូវសមិទ្ធផល នៅក្នុងវត្តកែវមណីរាម ដោយបានចំណាយថវិកាសាងសង់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយនឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ។

ឯកឧត្តមបន្ថែមថា តម្លៃនៃសន្តិភាពដែលយើងរកបាននេះ គឺមានតម្លៃខ្លាំងណាស់ សម្រាប់ការរីកចម្រើននូវជីវភាពប្រជាជន តាមរយៈការអភិវឌ្ឍជាច្រើន​ ដូច្នេះ ទំនាក់ទំនងរវាងសន្តិភាព និងសង្គ្រាម សន្តិភាព និងការអភិវឌ្ឍ គឺសំខាន់ណាស់ វាទាមទារឲ្យប្រជាពលរដ្ឋរបស់យើងរួមគ្នារក្សាសន្តិភាពឲ្យខានតែបាន ។

ឯកឧត្តម​អភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។
២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា
ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន ។
៣.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាននូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ ។
៤.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។
៥.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការពារសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកនាពេលខាងមុខ។
៦.សូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុករំដួល ត្រូវខិតខំបំពេញការងារឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀត ដោយចាត់ទុកបញ្ហារបស់ប្រជាពលរដ្ឋ ជាបញ្ហារបស់ខ្លួន និងជាកិច្ចការចម្បងដែលត្រូវយកចិត្តទុកដាក់ ព្រមទាំងត្រូវបង្កើនសកម្មភាពចុះមូលដ្ឋានជាក់ស្ដែង ក្ដាប់ឲ្យបានច្បាស់លាស់ពីកង្វះខាត សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយត្រូវខិតខំរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា
និងឆាប់រហ័សស្របតាមកម្មវិធីយោបាយរបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះដែរ​ ឯកឧត្តម​អភិបាលខេត្តនិងលោកជំទាវ​ បានផ្ដល់ជូនអំណោយដល់យាយជី តាជី ៣០នាក់ ក្នុងម្នាក់ៗ ទទួលបានក្រណាត់ស ១ដុំ និងថវិកា ៤០.០០០រៀល លោកគ្រូ អ្នកគ្រូ ២២នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង ១ ក្រម៉ា ១ និងថវិកា ៤០.០០០រៀល សិស្សានុសិស្ស ១០០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ៣ក្បាល ប៊ិក២ដើម ខ្មៅដៃ១ និងបន្ទាត់១មុឺនរៀល ប្រជាការពារភូមិ ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង ១ក្រម៉ា ១ និងថវិកា ២០.០០០រៀល ប្រជាពលរដ្ឋក្រមា១ សារុង១និងថវុកា២មុឺនរៀល សាលាស្រុករំដួល២០មុឺនរៀល សាលាឃុំជ្រុងពពេល២០មុឺនរៀល នគរបាលប៉ុស្តិ៍រដ្ឋបាល២០មុឺនរៀល អធិការដ្ឋាននគរបាលស្រុករំដួល បញ្ជាការដ្ឋានកងរាជវុធហត្ថស្រុក២០មុឺនរៀល សឹករងស្រុក២០មុឺនរៀល ចូលបច្ច័យបុណ្យសពក្មេងប្រុសម្នាក់ដែលលង់ទឹកស្លាប់ កាលពីថ្ងៃទី ១៣ ខែឧសភាឆ្នាំ ២០២៤ ម្សិលមិញចំនួន១លានរៀល ព្រមទាំងចំណាយផ្សេងៗ​ និងប្រគេនបច្ច័យដល់វត្តកែវមណីរាមសរុបថវិកាចំនួន២៩លានរៀល៕

          

 

              

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.