ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ និងឃុំទាំង ៨ក្នុងស្រុក ក្រោមអធិតីភាព ឯកឧត្តម សរ ចំរុង សមាជិកគណកម្មការធិការកណ្តាលគណបក្សប្រជាជន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ

ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ និងឃុំទាំង ៨ក្នុងស្រុក ក្រោមអធិតីភាព ឯកឧត្តម សរ ចំរុង សមាជិកគណកម្មការធិការកណ្តាលគណបក្សប្រជាជន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ និងឃុំទាំង ៨ក្នុងស្រុក ក្រោមអធិតីភាព ឯកឧត្តម សរ ចំរុង សមាជិកគណកម្មការធិការកណ្តាលគណបក្សប្រជាជន ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ


ក្រចេះ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រែកប្រសព្វ បានរៀបចំពិធីប្រកាសក្រុមការងារសសាមភាពក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ និងឃុំទាំង ៨ក្នុងស្រុក ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម ហ៊ីវ ជននាថ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ អមដំណើរដោយឯកឧត្តម លោកជំទាវ ប្រធានក្រុមការចុះមូលដ្ឋានឃុំ ព្រមទាំងសមាជិកក្រុមការងារចុះមូលដ្ឋានភូមិ ឃុំប្រមាណជាង ២០០នាក់ផងដែរ។
លោក សូម សារិត ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកព្រែកប្រសព្វ បានឡើងថ្លែងសន្ទរកថាស្វាគមន៍ និងបានអានសេចក្តីសម្រេច ស្តីពី ការកែសម្រួលសមាសភាពក្រុមការងារគណបក្សស្រុកព្រែកប្រសព្វជូនគណអធិបតី និងសមាជិកសមាជិការអំពីភាពរីកចំរើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងមូលដ្ឋាន ក្រោមដឹកនាំរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា គ្រប់ៗអាណត្តិ ជាពិសេសអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តការអនុវត្តគោលនយោបាយពីអាណ្តិមុនៗ ដោយពង្រីក និងពង្រឹកកែធ្វើកំណែទម្រង់ឱ្យតែស៊ីជម្រោះ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

នាឱកាសនោះ ឯកឧត្តម ហ៊ីវ ជននាថ បានធ្វើកាស្វាគមន៍ចំពោះវត្តមានក្រុមការងាចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង ៨ក្នុងស្រុកទាំងមូល និងក្រុមការងរចុះមូលដ្ឋានគ្រប់ភូមិផងដែរ ក្នុងនោះឯកឧត្តមបានផ្តាំផ្ញើរការសាកសួរសុខទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។ ឯកឧត្តមបានធ្វើការណែនាំឱ្យដល់ក្រុមការងារចុះមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រោះបំផុតដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់សេចក្តីទុកចិត្តប្រគល់ភារកិច្ចជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ដោយបានប្តេជ្ញាយកអស់កម្លាំងកាយចិត្តសហការជាមួយសមាជិក សមាជិកាក្រុមការទាំងអស់ ដើម្បី៏ចូលរួមជាមួយរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋតែម្តង។
ឈ្លាតក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដល់ប្រធានក្រុមការស្រុក ឃុំ និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន និងត្រូវចូលរួមតាមដានដោះរាល់ការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសត្រូវតាមដានរាល់សភាពការនយោបាយក្នុង និងក្រៅប្រទេស ជាពិសេសប្រឆាំង និងទប់ស្កាត់ដាច់ខាត់ចំពោះផែកការបដិវត្តពណ៌ក្នុងគោលបំណងប្រឆាំង និងផ្ទួលរំលំរដ្ឋាភិបាលស្របច្បាប់តែម្តង។ ឯកឧត្តមបានបន្ថែមទៀតថា៖ ក្នុងនាមក្រុមការងារចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់សហការគ្នាដោយយកចិត្តទុកដាក់ជាប្រចាំគ្រប់មូលដ្ឋានទាំងអស់ ដើម្បូចូលរួមជាមួយគណបក្សក្នុងដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចំរើនទៅមុខបន្តទៀត ដោយមិនត្រូវប្រកាន់គ្នាឡើយ។

ឯកឧត្តម សរ ចំរុង បានបញ្ជាក់ថា៖ បច្ចុប្បន្ននេះក្រុមដែលនិន្នាការប្រឆាំងមិនបោះបង់មហិចដោយបំពាក់បំប៉ុនផែនការថ្មីៗ ក្នុងគោលបំណងបំបែកបំបាក់ផ្ទៃក្នុង ដើម្បីឆ្ពោះទៅរកគោលធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះទេ ដូច្នេះក្នុងនាមក្រុមការងារត្រូវក្តាប់សភាពការទាំងនោះឱ្យបានល្អបំផុត។

នាឱកាសនោះ ឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្តម ហ៊ីវ ជននាថ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកព្រែកប្រសព្វ បានប្រគល់សេចក្តីសម្រេចរបស់គណបក្សជួនដល់ប្រធានក្រុមការងារតាមឃុំនិមួយផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.